លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍...
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងម្នាក់ៗបានប្រើប្រាស់ផលិតផលប្លាស្ទិកជាច្រើនប្រភេទ ប៉ុន្តែប្រហែលជាមានបងប្អូនតិចតួចណាស់ដែលបានដឹងថា សំណល់ទាំងនោះត្រូវប្រើប្រាស់ពេលវេលាយ៉ាងយូរបំផុតដើម្បីរលាយបាត់រូបរាង។ ជាការពិតណាស់ សំណល់តូចៗដូចជាកន្ទុយបារីត្រូវការពេលពី ១០ ទៅ ១២ ឆ្នាំ ចំណែកឯថង់ប្លាស្ទិកដែលយើងប្រើប្រាស់ត្រឹមតែរយៈពេលខ្លីត្រូវប្រើពេលពី ១០ ទៅ ២០ ឆ្នាំទើបអាចរលាយអស់។ ចំពោះសម្ភារដែលបងប្អូនប្រើប្រាស់ជាប្រចាំដូចជា កែវកាហ្វេខ្ចប់យកតាមខ្លួនត្រូវការពេល ៣០ ឆ្នាំ កែវស្នោត្រូវការពេល...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាប្រទេសមេគង្គ-ឡានឆាង(LMC) ស្តីពី «ការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្ពោះទៅអនាគតនៃការងារ»។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក CHEN Cong អគ្គទីប្រឹក្សា នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំងតំណាងស្ថានទូតវៀតណាម...
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Cui Xiaohui អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន JIANGSU HUIBO ROBOTICS TECHNOLOGY CO., LTD. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស...
សូមអានខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោហ៊ុនសែន៖ ម៉ោង២ទៀបភ្លឺថ្ងៃ២៤កុម្ភៈ២០២៦នេះ នៅពេលខ្ញុំបន្តចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរខ្ញុំបានឃើញការ បំភ្លឺរបស់អ្នកនាងខាត់ សុឃីមនិងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍វិចិត្រសិល្បៈទាក់ទងដល់វិធីបុកល័ក្ដក្នុង ពិធីអាពាហ៍ពិពាហ៍ខ្មែរដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម។ ខ្ញុំសូមបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យ បានច្បាស់នូវចំណុចនេះព្រោះជាបញ្ហា ប្រពៃណីទំនៀមទម្លាប់យូរលង់មក ហើយ។ ក្នុងឈុតឆាកទៀតសោតពុំមានចំណុច ណាជាការប្រមាថឬមើលងាយមើល ថោកនោះទេតែផ្ទុយទៅវិញមានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។ បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរ ដែលទៅរកល័ក្ដនៅពេលឆ្លងទឹក។ សម្រាប់ខ្ញុំតាំងពីធំដឹងក្តីមកខ្ញុំតែងទៅ ចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នានិងបន្តមកទៀតខ្ញុំរៀបការកូន៥នាក់ ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។ កូនទាំង៥របស់ខ្ញុំសុទ្ធតែធ្វើពិធីបុកល័ក្ដ ដែលមានអ្នកដើរតួជាជនជាតិឥស្លាម...