ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃពូជក្លូនកៅស៊ូថ្មី ដែលជាស្នាដៃស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា។ ការងារនេះជាផ្នែកមួយនៃការជំរុញការស្រាវជ្រាវ និងកែលម្អពូជដំណាំនៅក្នុងប្រទេស។ ពូជក្លូនថ្មីនេះ ជាពូជក្លូនកៅស៊ូទី៤ ដែលវិទ្យាស្ថានបានបង្កើតឡើង បន្ទាប់ពីការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រយៈពេល...
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុនហ៊ុយយន់កសិកម្ម និងសហគ្រាសគ្រប់គ្រងស្ថាននីយផ្ទេរ និងទីលានដាក់សំរាម សំណល់រឹង បានចុះកិច្ចសហការគ្នា ជាដៃគូ ដើម្បីគ្រប់គ្រង់និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវពិសេសកែច្នៃកាកសំណល់សំរាមសរីរាង្គយកទៅធ្វើជាជីធម្មជាតិផងដែរ។ ការចុះកិច្ចសហការគ្នា នាពេលនេះ មានការចូលរួមពីភាគី ក្រុមហ៊ុនហ៊ុយយន់ មានក្នុងនោះមានការចូលរួមដោយផ្ទាល់ លោក យន់ សុផាត អគ្គនាយកក្រុមហ៊ុនហ៊ុយយន់ និងសហការរីជាច្រើនរូប...
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុង «កម្មវិធីលែងកូនត្រី និងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលធម្មជាតិ ឆ្នាំ២០២៦» នៅដែនសមុទ្រខេត្តព្រះសីហនុ។ ពិធីនេះរៀបចំឡើងដោយក្រុមហ៊ុន ហ៊រទាន សីហនុវីល...
ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ — សមាគមស្វាយចន្ទីកម្ពុជា (សសក) បានប្រមូលផ្តុំអ្នកផលិតស្វាយចន្ទី សហគមន៍កសិកម្ម សហគ្រាសកែច្នៃ ក្រុមហ៊ុនពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ នៅក្នុងកិច្ចសន្ទនាធុរកិច្ច និងធុរកិច្ច (B2B) ដែលមានគោលបំណងពង្រឹងការតភ្ជាប់ទីផ្សារ និងពង្រីកឱកាសសម្រាប់គ្រាប់ស្វាយចន្ទីឆៅ របស់កម្ពុជា។ កិច្ចសន្ទនានេះបានផ្តោតលើការតភ្ជាប់កសិករ និងសហគមន៍កសិកម្មដោយផ្ទាល់ជាមួយអ្នកទិញ ការជំរុញការអនុវត្តតាមស្តង់ដារតម្រូវការគុណភាពគ្រាប់ស្វាយចន្ទីឆៅ ការពិភាក្សាអំពីការទូទាត់ប្រាក់ និងការរៀបចំកសិកម្មតាមកិច្ចសន្យា ព្រមទាំងការវាយតម្លៃសមត្ថភាពរបស់សហគមន៍កសិកម្មក្នុងការផ្គត់ផ្គង់ការបញ្ជាទិញបរិមាណធំ។ លោក...
ជប៉ុននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនInoue Calcium Corporation អ៊ីណូ ខោសិន ខបប្រេសិន របស់ប្រទេសជប៉ុនដោយផ្តោតលើការកែច្នៃកសិផលក្នុងស្រុក ជាពិសេសលើដំណាំស្វាយចន្ទី។ ក្នុងជំនួបនេះ គណៈប្រតិភូជប៉ុននឹងជួយកៀរគរវិនិយោគិនបរទេសឱ្យមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែច្រើនដោយផ្តោតលើការកែច្នៃដំណាំស្វាយចន្ទី...