នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុនហ៊ុយយន់កសិកម្ម និងសហគ្រាសគ្រប់គ្រងស្ថាននីយផ្ទេរ និងទីលានដាក់សំរាម សំណល់រឹង បានចុះកិច្ចសហការគ្នា ជាដៃគូ ដើម្បីគ្រប់គ្រង់និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវពិសេសកែច្នៃកាកសំណល់សំរាមសរីរាង្គយកទៅធ្វើជាជីធម្មជាតិផងដែរ។
ការចុះកិច្ចសហការគ្នា នាពេលនេះ មានការចូលរួមពីភាគី ក្រុមហ៊ុនហ៊ុយយន់ មានក្នុងនោះមានការចូលរួមដោយផ្ទាល់ លោក យន់ សុផាត អគ្គនាយកក្រុមហ៊ុនហ៊ុយយន់ និងសហការរីជាច្រើនរូប និងខាងភាគីទីលានចាក់សំរាម មានការចូលរួមដោយផ្ទាល់ពីលោក ឯកឧត្តម អាន រ៉ា អគ្គនាយក សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ហៅកាត់ថា (ស.ទ.ស.) ធ្វើឡើងនៅទីតាំងទីលានចាក់សំរាម ផ្លូវ៥១ ភូមិគោក ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល។
នៅក្នុងកិច្ចចុះហត្ថលេខា សហការគ្នានេះ ភាគីទាំង២បានបានបង្ហាញនូវអារម្មណ៍រំភើប និងដាក់ក្តីរំពឹងខ្ពស់ទៅលើគ្នាទៅវិញទៅមក ក្នុងការខិតខំប្រឹងប្រែង ធ្វើយ៉ាងណាកាត់បន្ថយកាកសំណល់សំរាម និងថែរក្សាបរិស្ថាននិងអនាម័យនៅក្នុងប្រទេសកម្ពុជាឲ្យបានស្អាតល្អ។
លោក យន់ សុផាត អគ្គនាយកក្រុមហ៊ុនហ៊ុយយន់ បានប្រាប់ភីអិនអេហ្វធីវី ថា កិច្ចសហប្រតិបត្តិការគ្នាថ្ងៃនេះ គឺជាទិសដៅមួយយ៉ាងសំខាន់ ក្នុងការពង្រីកសក្តានុពលរោងចក្រជី របស់លោក សំដៅថារាល់កាកសំណល់សរីរាង្គទាំងអស់ គឺដើរដួរយ៉ាងសំខាន់ ដែលជាវត្ថុធាតុដើម ក្នុងការយកមកកែច្នៃធ្វើជាជីធម្មជាតិ។
លោកបន្តថា ក្នុងនាមខ្លួនជាអ្នកស្រលាញ់បរិស្ថាន និងកែច្នៃ លោកពិតជាមើលឃើញពីគុណតម្លៃរបស់សំរាមដែលជាការប្រែក្លាយពីសំរាម ឲ្យទៅជាលុយ។

សូមជំរាបជូនថា ក្រុមហ៊ុនហ៊ុយយន់គឺជាក្រុមហ៊ុនដែលផលិតនិងចែកចាយជីធម្មជាតិនៅក្នុងស្រុក ដែលកំពុងដើរតួរយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាបរិស្ថានស្អាតនៅកម្ពុជា។
ឯកឧត្តម អាន រ៉ា អគ្គនាយក សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង (ស.ទ.ស.) ក៏បានប្រាក់ភីអិនអេហ្វធីវីឲ្យដឹងថា
កិច្ចសហប្រតិបត្តិនេះ គ្នាជាមួយក្រុមហ៊ុនហ៊ុយយន់នាពេលនេះ ដោយសារមើលឃើញថា ហ៊ុយយន់ជាទីតាំងរោងចក្រកែច្នៃសំរាមមួយយ៉ាងធំ និងជាផ្នែកមួយជួយដល់បរិស្ថាននៅក្នុងប្រទេសកម្ពុជាស្រាប់ តាមរយះការប្រមូលយកកាកសំណល់កែច្នៃបង្កើតបានជាជីធម្មជាតិ។
លោកសង្ឃឹមថាកិច្ចសហប្រតិបត្តិនេះ និងធ្វើឲ្យកាកសំណល់សំរាមនៅកម្ពុជា មានការកាត់បន្ថយជាងមុន ពិសេសបង្កើនអាយុការប្រើប្រាស់ទីលានបានយូរ តាមរយះការប្រមូលយកទៅកែច្នៃទៅជាផលិតផល ផ្សេងៗ ពិសេស ផលិតផលដែលកំពុងមានស្រាប់ គឺជីធម្មជាតិរបស់ក្រុមហ៊ុនហ៊ុយយន់នេះឯង។
ឯកឧត្តមបន្តថា កិច្ចសហប្រតិបត្តិនេះ ជាគម្រោងសាកល្បងដែលមានភាពចាំបាច់ចំពោះការធ្វើឱ្យប្រសើរឡើងនូវគុណតម្លៃបរិស្ថាន ដែលឆ្លើយតបទៅនឹងតម្រូវការជាអាទិភាព
នៃក្របខណ្ឌគោលនយោបាយ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសដើម្បី ចូលរួចកាន់តែសកម្មក្នុងផែនការយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតសំខាន់លើមុំចំនួនបីសំខាន់ គីភាពស្អាត បៃតង និងចិរភាព ជាងនេះទៅទៀតដើម្បីផលិតវត្ថុធាតុដើមសំរាប់ផលិតជាជីសរីរាង្គប្រើប្រាស់ក្នុងវិស័យកសិកម្ម បន្ថយបរិមាណសំរាម បង្កើនអាយុការប្រើប្រាស់ទីលានបានយូរ និងបង្កើតការងារថ្មីថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូបសូមមានការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពិសេសបែកចែកសំរាមទៅតាមកាកសំណល់ផ្សេងៗគ្នាផងដែរ ។
គួរបញ្ជាក់ផងដែលថា ទីលានទុកដាក់សំរាម សំណល់រឹង នេះគឺជាទីលានទុកដាក់សំរាម មានលក្គណស្តង់ដា ទី១នៅកម្ពុជាផងដែរ។ ហើយមានសមត្ថភាពស្តុកសំរាមបានចំនួន 10លាន តោន។
ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិ១នេះ និងជាចំណែកមួយយ៉ាងធំក្នុងការដោះស្រាយបញ្ហាសំរាមនៅកម្ពុជា៕ ដោយ ផៃ សុភ័ក្រ




















