សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ខ្នះខ្នែងចុះបញ្ជីកម្មសិទ្ធិបញ្ញាលើពូជ និងផលិតផលសក្ដានុពលរបស់ជាតិ ជាពិសេសដំណាំ «ស្វាយចន្ទី»
ពូជស្វាយចន្ទីកម្ពុជា ៤ប្រភេទ ត្រូវបានចុះបញ្ជីទទួលស្គាល់សិទ្ធិទាំងក្នុង និងក្រៅប្រទេស ជៀវវាង ការលួចចម្លង ឬយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ពូជស្វាយចន្ទីទាំង ៤នោះ រួមមាន ពូជ M23, M10, H09 និង IM-4 លោក អួន ស៊ីឡុតប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថាពូជទាំង ៤ នេះ យើងបានចុះបញ្ជីរួចរាល់អស់ហើយ ដូច្នេះយើងមិនបារម្ភពីការបន្លំឡើយ។...










