តំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យ៦នាក់ ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន៦នាក់ និងបក្ខពួក ពាក់ព័ន្ធករណីគ្រឿងញៀនជិត៤០០គីឡូក្រាម ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទសម្អាតប្រាក់ តាមមាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។...








