ក្រសួងកសិកម្មចាត់មន្ត្រីចុះអន្តរាគមន៍ករណីស្រូវជាច្រើនហិកតាក្នុងខេត្តពោធិ៍សាត់កំពុងជួបបញ្ហាលឿងស្លឹក និងអុចស្លឹក
ពោធិ៍សាត់៖ បន្ទាប់ពីទទួលបានពត៌មានអំពីករណីដំណាំស្រូវ (ពូជសុម៉ាលី) របស់ប្រជាពលរដ្ឋ ជាច្រើនហិកតាក្នុងស្រុកបាកាន និងស្រុកតាលោសែនជ័យ កំពុងជួបបញ្ហាឡើងលឿងស្លឹក និងអុចស្លឹក ដែលអាចបណ្តាលឱ្យបរិមាណទិន្នផលប្រឈមនិងការថយចុះខ្លះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្ត្រីជំនាញបច្ចេកទេសនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យវាយតំលៃស្ថានភាព ផលប៉ះពាល់ និងអន្តរាគមន៍ផ្ទាល់ដល់ទីតាំងដំណាំស្រូវរបស់ប្រជាកសិករដែលកំពុងមានបញ្ហា។ ក្នុងរយៈពេល៣ថ្ងៃ នៃការចុះពិនិត្យវាយតំលៃ...







