Latest Post

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​ និងឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងលោក​ ញ៉ែម​ តារារិទ្ធ​...

ម្ចាស់គ្លីនិកឯកជនពីរនាក់ប្ដីប្រពន្ធ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ករណីចាក់ថ្នាំបណ្តាលឲ្យអ្នកជំងឺស្លាប់ រួចដឹកសព្វយកទៅទម្លាក់ចោល

តាកែវ៖ ហេតុការណ៍ដ៏គួរឱ្យនឹកស្មានមិនដល់មួយ បានកើតឡើងនៅ ស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយមានបងប្អូនប្រជាពលរដ្ឋប្រទះឃើញក្មេងស្រីអាយុ៣ឆ្នាំ យំឱបសាកសពស្ត្រីម្នាក់នៅកំប៉ូតព្រៃ ដោយសារតែគ្រូពេទ្យចិត្តអប្រិយ ដែលជាម្ចាស់គ្លីនិកឯកជន យីហោសុងហាក់ ម៉ារីណា ប្រព្រឹត្តិអំពើផ្ទុយពីវិជ្ជាជីវៈ មានចេតនាចង់បិទបាំងនៅការព្យាបាលរបស់ខ្លួន ដែលធ្វើអោយអ្នកជំងឺបានស្លាប់ រួចយកជនរងគ្រោះនឹងក្មួយស្រីដឹកតាមរថយន្តមកផ្លុងចោលនៅកំប៉ូតព្រៃស្ងាត់មួយកន្លែងទាំងយប់ ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់...

ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។...

មន្ត្រីជំនាញបានរកឃើញ ពពុះសណ្តែក បបែលងៀត ចំនួន ៥.៤គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់

នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តក្រចេះ ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តព្រៃវែង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តខាងលើ បន្តអនុវត្តភារកិច្ចរបស់ខ្លួនស្របតាមបញ្ញត្តិនៃច្បាប់ ដោយបានត្រួតពិនិត្យគុណភាព សុវត្ថិភាព និងអនុលោមភាពនៃទំនិញគ្រប់ប្រភេទដែលចរាចរលើទីផ្សារក្នុងភូមិសាស្ត្ររបស់ខ្លួន។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ...

ទឹកទន្លេមេគង្គផ្នែកខាងលើក្នុងប្រទេសកម្ពុជា នឹងហក់ឡើងជាបន្តបន្ទាប់ ហើយហូរចូលតាមព្រែក និងតំបន់ទំនាបនានា

យោងតាមសេចក្តីជូនដំណឹងស្តីពីរបស់ក្រសួងធនធានទឹក នឹងឧត្តុនិយម! នាពេលជាងមួយសប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើក្នុងប្រទេសកម្ពុជានឹងហក់ឡើងជាបន្តបន្ទាប់ នឹងហូរចូលតាមព្រែកនិងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ៕

Page 28 of 38 1 27 28 29 38

Most Popular

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.