Latest Post

លោក គាត វង្សី ប្រធានមន្ទីរបរិស្ថាន រាជធានីភ្នំពេញ អញ្ញើញចូលរួមកម្មវិធី សំណេះសំណាលស្តីពី “គម្រោងអនុវត្តកម្មវិធី បន្លែបង្ការសប្តាហ៍បៃតង ឆ្នាំ២០២៦

កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានបើកការប្រជុំស្តីពីកម្មវិធីការរៀបចំកកម្មវិធី បន្លែបង្ការសប្តាហ៍បៃតង ដែលជាកម្មវិធី ធ្វើឡើងដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សតាមគ្រឺះស្ថានសិក្សាអាចទទួលបានបំណិនជីវិតមួយបន្ថែម គឺការចេះដាំបន្លែបង្ការ និងការចេះធ្វើម្ហូប។ ក្នុងកិច្ចប្រជុំ មានការអញ្ញើញចូលដោយផ្ទាល់ពីលោក គាត វង្សី ប្រធានមន្ទីរបរិស្ថាន រាជធានីភ្នំពេញ និងជានាយកកម្មវិធីកសាងអង្គការមហាជននៃ សភាសព័ន្ធយុវជនកម្ពុជា លោក ឌី...

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ការប្រមូលផលបានចំនួន ២៧លើក សរុបចំនួន ៣៣ ៦១០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២២ ២៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡុក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម...

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ យ៉ង​ សាំង​ កុមារ​ អញ្ជេីញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ

នារសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​ កុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញ​ជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ​ នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ​ ដែលមានភ្ញៀវជាតិ​ និងអន្តរជាតិចូលរួមចំនួន​ ៥៥រូប។ ជាកិច្ចចាប់ផ្តេីម​ លោកស្រី Nurmi...

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញ ផលិតកម្មដំណាំរដូវ និងសិក្សាកំណត់សហគមន៍ដែលមានសក្តានុពល និងសមត្ថភាពក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលបន្លែ នៅខេត្តកំពង់ចាម

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដើម្បីជំរុញផលិតកម្មដំណាំរដូវ ដោះស្រាយបញ្ហាប្រឈមនានា ពិសេសផែនការផ្គត់ផ្គង់ផលិតកម្មបន្លែនៅកម្ពុជា និងការជំរុញការផលិតដំណាំរដូវជាអាទិភាព។ ក្នុងកិច្ចប្រជុំ លោកអនុប្រធានមន្ទីរកសិកម្ម បានធ្វើបទបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបានកន្លងមក ក៏ដូចជាបង្ហាញពីតំបន់ដែលមានសក្ដានុពលខ្ពស់សម្រាប់ការផលិតដំណាំរដូវ។...

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំ​លើក​ទី៤ នៃគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ​ប្រកបដោយចីរភាព

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសហប្រធាន បាន​ដឹកនាំ​កិច្ច​ប្រជុំលើកទី៤ នៃគណៈកម្មការតម្រង់ទិសគម្រោង​ជល​ផល​សមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព ក្រោមក្របខណ្ឌហិរញ្ញប្ប​ទាន​​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)...

Page 7 of 39 1 … 6 7 8 … 39

Most Popular

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.