PNF TV
  • About
  • Advertise
  • Privacy & Policy
  • Contact
Tuesday, November 25, 2025
  • Login
Advertisement
  • ទំព័រដើម
  • សន្តិសុខ និងសង្គម
  • សេដ្ឋកិច្ច និងកសិកម្ម
  • សិល្បៈកម្សាន្ត
  • វប្បធម៌ និងទេសចរណ៍
  • ព័ត៌មានកីឡា
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខ និងសង្គម
  • សេដ្ឋកិច្ច និងកសិកម្ម
  • សិល្បៈកម្សាន្ត
  • វប្បធម៌ និងទេសចរណ៍
  • ព័ត៌មានកីឡា
No Result
View All Result
PNF TV
No Result
View All Result
Home សេដ្ឋកិច្ច និងកសិកម្ម

ក្រសួងកសិកម្មចាត់មន្ត្រីចុះអន្តរាគមន៍ករណីស្រូវជាច្រើនហិកតាក្នុងខេត្តពោធិ៍សាត់កំពុងជួបបញ្ហាលឿងស្លឹក និងអុចស្លឹក

pnftvnews by pnftvnews
September 2, 2024
in សេដ្ឋកិច្ច និងកសិកម្ម
0
0
Share on FacebookShare on Twitter

ពោធិ៍សាត់៖ បន្ទាប់ពីទទួលបានពត៌មានអំពីករណីដំណាំស្រូវ (ពូជសុម៉ាលី) របស់ប្រជាពលរដ្ឋ ជាច្រើនហិកតាក្នុងស្រុកបាកាន និងស្រុកតាលោសែនជ័យ កំពុងជួបបញ្ហាឡើងលឿងស្លឹក និងអុចស្លឹក ដែលអាចបណ្តាលឱ្យបរិមាណទិន្នផលប្រឈមនិងការថយចុះខ្លះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្ត្រីជំនាញបច្ចេកទេសនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យវាយតំលៃស្ថានភាព ផលប៉ះពាល់ និងអន្តរាគមន៍ផ្ទាល់ដល់ទីតាំងដំណាំស្រូវរបស់ប្រជាកសិករដែលកំពុងមានបញ្ហា។

ក្នុងរយៈពេល៣ថ្ងៃ នៃការចុះពិនិត្យវាយតំលៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ របស់ក្រុមការងារបច្ចេកទេសក្រសួងកសិកម្ម និងមន្ទីរកសិកម្មខេត្ត ជាលទ្ធផលបានបង្ហាញថា ក្នុងភូមិកំប្រាក់កូន ឃុំខ្នារទទឹង ស្រុកបាកានមានផ្ទៃដីដាំដុះ៣៤១ហិកតា ក្នុងនោះផ្ទៃដីដាំដុះពូជស្រូវសុម៉ាលីមាន២៨០ហិកតា ហើយកំពុងទទួលរងផលប៉ះពាល់ចំនួន១៥០ហិកតា ចំណែក្នុងភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ មានផ្ទៃដីដាំដុះ៧១៧ហិកតា ក្នុងនោះពូជស្រូវសុម៉ាលីមាន៥២៥ហិកតា ដោយមានការប៉ះពាល់តិចតួច ។ ជាមួយគ្នានោះក្រុមការងារបានសង្កេតឃើញថា ស្លឹកស្រូវមាន ស្នាមអុចៗ មានសភាពលឿងជាពិសេសផ្នែកខាងចុងនិងគែមស្លឹក ហើយដង់ស៊ីតេដើមស្រូវមានចំនួនច្រើន (១៨០-២០០គីឡូក្រាមក្នុង១ហិកតា) និងមានវត្តមានមមាចត្នោតតិចតួច ព្រមទាំងពពួកសត្វមានប្រយោជន៍(ស្រឹងគោក) ច្រើនផងដែរ ។ តាមការស្រាវជ្រាវប្រជាកសិករនៅក្នុងតំបន់នោះបានប្រើប្រាស់ថ្នាំដែលមានធាតុសកម្ម Paclobutrazol ដើម្បីបង្អាក់ការពន្លូតដើម និងជម្រុញការបែកគុម្ព ចំនួន០២លើក ដែលលើកទី១នៅពេលស្រូវអាយុ២០-២៥ថ្ងៃ ក្រោយដុះ ដោយលាយជាមួយជីកសិម្ម និងលើកទី២ពេលស្រូវស្ថិតក្នុងដំណាក់កាលពន្លូតដើមក្នុងបរិមាណ ១០០០-១៥០០ក្រាមក្នុង១ហិកតា ដោយមានលាយជាមួយថ្នាំកសិកម្មផ្សេងទៀត សម្រាប់ការពារនិងកម្ចាត់ជំងឺនិងសត្វល្អិតចង្រៃ។

ជាការសន្និដ្ឋានដំណាំស្រូវដែលមានសភាពលឿងនិងស្នាមអុចស្លឹក គឺបណ្តាលមកពីប្រើប្រាស់ថ្នាំ Paclobutrazol លាយជាមួយជីនិងថ្នាំកសិកម្ម គួបផ្សំបញ្ហារអាកាសធាតុក្តៅខ្លាំងអូសបន្លាយ និងមិនមានភ្លៀងធ្លាក់ ការប្រើប្រាស់គ្រាប់ពូជ និងជីកសិកម្មលើសកម្រិតណែនាំ ។ ដោយសារបច្ចុប្បន្នមានភ្លៀងធ្លាក់ បានធ្វើឱ្យដំណាំស្រូវដែលរងផលប៉ះពាល់មានការដុះលូតលាស់ប្រសើរឡើងវិញ មិនធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទិន្នផលស្រូវនោះទេ ។

ជាមួយគ្នានោះក្រសួងកសិកម្ម ក៏ដូចជាមន្ទីរកសិកម្មខេត្តនៅតែបន្តតាមដាននិងអន្តរាគមន៍លើករណីនេះ ហើយដើម្បីទប់ស្តាត់បញ្ហាបែបនេះ ក្រុមការងារបច្ចេកទេស បានពន្យល់ណែនាំឱ្យប្រជាកសិករ -ត្រូវចុះពិនិត្យស្រែជាប្រចាំដើម្បីតាមដាននិងកម្ចាត់សមាសភាពចង្រៃឱ្យទាន់ពេលវេលា -ការប្រើប្រាស់គ្រាប់ពូជស្របតាមការណែនាំ ៨០-១២០គីឡូក្រាមក្នុង១ហិកតា -ការប្រើប្រាស់ថ្នាំនិងជីកសិកម្មឱ្យស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យមានប្រសិទ្ធិភាពនិងសុវត្តិភាព -អនុវត្តពិពិធកម្មដំណាំ (ដំណាំឆ្លាស់ ឬដំណាំបង្វិល) -អនុវត្តវិធានការចម្រុះគ្រប់គ្រងដំណាំស្រូវ (IPM) -ក្នុងករណីដំណាំស្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ គួរប្រើប្រាស់ថ្នាំកសិកម្ម -ប្រសិនបើកសិករប្រើប្រាស់ថ្នាំកសិកម្មដែលមានធាតុសកម្ម Paclobutrazol គួរប្រើប្រាស់ឱ្យត្រូវតាមបទដ្ឋាន បច្ចេកទេស មិនឱ្យលើសកម្រិតនៃការណែនាំ ៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ

pnftvnews

pnftvnews

Next Post

កម្ពុជានឹងរៀបចំវេទិការធុរកិច្ចក្រៅស្រុកចំនួនពីរធំៗ ដើម្បីស្វែងរកទីផ្សារ និងដៃគូពាណិជ្ជកម្មបន្ថែម

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Connect with us

  • 23.9k Followers
  • Trending
  • Comments
  • Latest
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលថៃបានយកគ្រឿងចក្រមកឈូសឆាយ

October 11, 2025
លទ្ធផលប្រជុំកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។

កម្ពុជា-សង្ហបុរី កំពុងពិភាក្សាលើលទ្ធភាពបើកច្រក់ទ្វាទីផ្សារនាំចូលកសិផលខ្មែរទៅកាន់ប្រទេសង្ហបុរី ជំរុញធានាសន្តិសុខស្បៀង និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ

October 4, 2025
ផលិតផលខ្មែរជាច្រើន និងត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៌ថ្ងៃទី៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីចាប់ដៃគូវិនិយោគ ជំរុញនាំចេញទៅក្រៅប្រទេស

November 22, 2025

Super Bowl 2017:Here’s How Many People Watched the Super Bowl

0

Arsenal and Sutton communities teams deepen bonds

0

Lance Armstrong Is Facing a $100 Million Lawsuit From the U.S. Government

0

McLaren’s F1 reboot needs to be successful for the sake of the sport

0
ផលិតផលខ្មែរជាច្រើន និងត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៌ថ្ងៃទី៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីចាប់ដៃគូវិនិយោគ ជំរុញនាំចេញទៅក្រៅប្រទេស

ផលិតផលខ្មែរជាច្រើន និងត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៌ថ្ងៃទី៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីចាប់ដៃគូវិនិយោគ ជំរុញនាំចេញទៅក្រៅប្រទេស

November 22, 2025
លោក ប៉ាង លីដា ដែលគេស្គាល់ថាជា អ្នកសកម្មខាងវាយកម្ទេចរបងផ្ទះ ស្លាកយីហោ និងមិនលើកលែងសុំបី រៀនទេវតា ដែលបានសាងសងលយចូលផ្លូវសារធារណៈ នោះ ពេលនេះកំពុងមានការគាំទ្រពីប្រជាពលរដ្ឋនិងពីថ្នាក់ដឹកនាំមួយផង

November 21, 2025
ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យអភិបាលខណ្ឌទាំង១៤ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើកការដោះស្រាយការកកស្ទះចរាចរ

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាប​បទល្មើសជលផល និងពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រង និងអភិរក្សធនធានជលផល នៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង

Recommended

PNF TV © All rights reserved.

Navigate Site

  • About
  • Advertise
  • Privacy & Policy
  • Contact

បណ្ដាញសង្គមជាច្រើនទៀត

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខ និងសង្គម
  • សេដ្ឋកិច្ច និងកសិកម្ម
  • សិល្បៈកម្សាន្ត
  • វប្បធម៌ និងទេសចរណ៍
  • ព័ត៌មានកីឡា

PNF TV © All rights reserved.