ដើម្បីរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវ និងជីវភាពរបស់ប្រជាកសិករ យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី៨ខែវិច្ឆកាឆ្នាំ២០២៥ នេះ បានគូបញ្ជាក់យ៉ាងច្បាស់ៗយ៉ាងដូច្នេះថា៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញមូនិធីសាច់ប្រាក់ចំនួន៤០លានដុល្លាសហរដ្ឋអាមេរីកបន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយះធនាគា ARDB សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ិនកិនស្រូវដែលជាដៃគូរ ក្នុងការប្រមូលទិញស្រូវឲ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យ ពីបងប្អូនប្រជាកសិករ។
ការបញ្ចេញសាច់ប្រាក់នេះ ធ្វើឲ្យកសិករសប្បាយចិត្តនិងរំពឹងថាតម្លៃស្រូវនិងបានល្អប្រសើរឡើងវិញ ស្របពេលដែររដ្ឋាភិបាល បានបញ្ជាក់ពីមូលហេតុនៃការធ្លាក់ថ្លៃ នៃតម្លៃស្រូវអង្ករ នៅលើទីផ្សារអន្តរជាតិ គឺដោយសារតែស្តុកអង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤នៅសល់ ធ្វើឲ្យប្រទេសមួយចំនួន បន្តប្រើប្រាស់ឲ្យអស់នៅឆ្នាំ២០២៥នេះ ដែលធ្វើឲ្យតម្រូវការអង្ករនៅលើទីផ្សារអន្តរជាតិមានការធ្លាក់ចុះ ដែលធ្វើឲ្យកំណើនស្រូវនៅកម្ពុជា និងនៅលើសកលលោកមានការជុញទីផ្សារ។
ដោយមើលឃើញពីទុកលំបាក និងដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបរធិបតីហ៊ុនម៉ាណេត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ រដ្ឋាភិបាលបានសម្រេចបញ្ចេញសាច់ប្រាស់នេះឡើង ដើម្បីរក្សលំនឹងតម្លៃស្រូវជូនកសិករ។ដោយ ផៃ សុភ័ក្រ














