ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន លោក ឧត្តមសេនីយ៍ឯក ស៊ុន ហួរ តួនាទីជាទីប្រឹក្សា ក្រសួងមហាផ្ទៃ តាមបញ្ជាពីស្ថាប័នអយ្យការ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណ ជាង ៣ លាន ដុល្លារ អាមេរិក ។នេះបើតាមយោងសេចក្តីរាយការណ៍បានឲ្យដឹងថា នារសៀល ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា លោក ឧត្តមសេនីយ៍ ឯក ស៊ុន ហួរ រងនូវបណ្តឹង ចោទប្រកាន់ថាបានយកប្លង់ដីចំនួន៧ ប្លង់ទៅដាក់យកប្រាក់ពី ដើមបណ្តឹង មាន ៣ ករណី សរុប ទឹកប្រាក់ប្រមាណជាង ៣ លាន ដលានដុល្លារអាមេរិក។ ការ ឃាត់ខ្លួន នោះ បន្ទាប់ ពី សមត្ថកិច្ច បានកោះអញ្ជើញលោក ឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទៅឆ្លើយ បំភ្លឺ តាម ពាក្យបណ្តឹងរបស់ភាគីដើមចោទ ។
បើតាមការបង្ហើបឲ្យដឹងពីសមត្ថកិច្ចថា ប្លង់ ដីនោះនៅពេលដាក់ តម្កល់យកប្រាក់ គឺឈ្មោះ ឧត្តមសេនីយ៍ឯក ស៊ុន ហួរ ប៉ុន្តែ នៅ ពេលភាគី ដើមបណ្តឹងបានយកទៅ ផ្ទៀងផ្ទាត់នៅខាង សូរិយោដី ទើប មានការ ឆ្លើយ តបមកវិញថាជាប្លង់ ដី មិនមែន ឈ្មោះ ស៊ុន ហួរទៅវិញ ។ ចំណុចនោះហើយដែលធ្វើឲ្យម្ចាស់ប្រាក់កើតទុកមិនសុខចិត្ត ប្តឹង សមត្ថកិច្ច ឲ្យជួយចាត់ការពាក់ព័ន្ធ បទល្មើសព្រហ្មទណ្ឌ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែបើគ្មានការប្រែប្រួលទេ សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោកឧត្តមសេនីយ៍ រូបនេះទៅអយ្យការអម សាលាដំបូងរាជធានីភ្នំពេញចាត់ការតាម នីតិវិធី៕
អត្ថបទ ៖ សុភា (kampucheathmey)
