(ភ្នំពេញ)៖ដោយអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣ អនក្រ .បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារចម្រុះ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអាគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ត្ររាជធានី គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ទទួលបានលទ្ធផលដូចខាងក្រោម:
បានចុះត្រួតពិនិត្យរដ្ឋបាល សរុបចំនួន ២.៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២១.១០៤នាក់ ស្រី ៦.៦៨៣នាក់។បានចុះសហការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ចំនួន ៤០ករណី ឃាត់ខ្លួនជនជាតិបរទេសផ្សេងៗ ចំនួន ២៨៤នាក់ (ស្រី ៣១នាក់) លើ ១៣សញាតិ រួមមាន៖
១-វៀតណាម ចំនួន ០៧នាក់ប្រុស
២-ចិន+ចិនតៃវ៉ាន់ ចំនួន ១២៨នាក់ (ស្រី ១១នាក់)
៤-មីយ៉ានម៉ា ចំនួន ០៥នាក់ (ស្រី ០៣នាក់)
៣-កូរ៉េខាងត្បូង ចំនួន ១០នាក់
៥-ម៉ាឡេស៊ី ចំនួន ៦៦នាក់ (ស្រី ០៧នាក់)
៦-នេប៉ាល់ ចំនួន ០១នាក់ប្រុស
៧-បង់ក្លាដេស ចំនួន ០៣នាក់ប្រុស
៨-ឥណ្ឌ ចំនួន ០១នាក់ប្រុស
៩-ស្រីលង្កា ចំនួន ២៣នាក់ (ស្រី ០៤នាក់)
១០-ហ្វីលីពីន ចំនួន ០៨នាក់ (ស្រី០៥នាក់)
១១-ឥណ្ឌូនេស៊ី
១៣-ប៉ាគីស្ថាន ចំនួន ០២នាក់ (ស្រី ០១នាក់)
១២-សិង្ហបុរី ចំនួន ០១នាក់ប្រុស ចំនួន ២៩នាក់ប្រុស
ក្ន្ងងនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញធ្វើការកំណត់មុខសញ្ញាជនបរទេសជាមេខ្លោង២៤នាក់ រួមមាន ខ្មែរ ០១នាក់ និងជនបរទេស ២៣នាក់ លើ ២សញ្ជាតិ រួមមាន៖ ជនជាតិចិន ២២នាក់ និងសិង្ហបុរី ០១នាក់ បញ្ចូនទៅតុលាការ។



















