លោកអ្នកប្រាក់កដជាបានស្គាល់ហើយ លោក ប៉ាង លីដា ដែលជាអភិបារងខណ្ឌពោធ៍សែនជ័យ ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមកហាជនអ្នកលេងសង្គមហ្វេសប៊ុក ទៅលើសកម្មភាពរបស់លោក ក្នុងការស្តាប្រឡាយទឹក ចុះរុះរើស្លាកយីហោ និងវាយកម្ទេចរបងផ្ទះ និងមិនលើកលែងសុំបីតែរៀនទេវាតា ដែលបានសាងសង់ មកលើកចិញ្ចើមផ្លូវសារធារណៈ ដែលធ្វើឲ្យបាត់បងសណ្តាប់ធ្លាប់សង្គម។
លោកប៉ាងលីដា ថ្មីៗនេះ ក៏មានការមើលឃើញពីថ្នាក់ដឹកនាំលើសកម្មភាពរបស់លោក ក្នុងចុះរុះរើ និងស្ថាប្រឡាយទឹកផងនោះ ដែលជាកម្មភាពល្អនិងជាគំរូដល់ខណ្ឌផ្សេងៗទៀត ក្នុងការរំដោះទឹក និងសណ្តាប់ធ្លាប់ផ្លូវសាធារណៈ។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើការដោះស្រាយការកកស្ទះចរាចរ ពិសេសការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ការរំលោភទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ពីសំណាក់អាជីវករមួយចំនួន ខណៈកំណាត់ផ្លូវតូច ធំ ចំនួន ១០៨ខ្សែ ត្រូវបានគេរំលោភធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានកំណាត់ផ្លូវតូចធំ ចំនួន ១០៨ផ្លូវ ត្រូវបានគេរំលោភធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ បានណែនាំ និងអនុវត្តលើការងារនេះបានល្អប្រសើរបានមួយកម្រិតហើយ។ ជាមួយគ្នានេះលោកអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌ បន្តអនុវត្តការងារនេះ ឱ្យកាន់តែល្អប្រើសើរថែមទៀត។
ក្រៅពីកិច្ចការងារលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យពិនិត្យឡើងវិញ លើកការយកភាស៊ីនៅតាមផ្សារ និងការតាមដានត្រួតពិនិត្យ ជនអនាថា គឺមិនអាចឱ្យពួកគេធ្វើសកម្មភាព នាំឱ្យបាត់បង់សោភណ្ឌភាពនិងរបៀបរៀបរយសាធារណៈឡើយ៕















