នាពេលបច្ចុប្បន្ន តម្លៃដំឡូងមីនៅកម្ពុជាហាក់មានការធ្លាក់ចុះគួរឲ្យមានការគត់សម្គាល់ និងព្រួយបារម្ភ សម្រាប់ប្រជាកសិករ ដែលប្រករបរដាំដំឡូងមី។ ការធ្លាក់ចុះនេះ ក៏ស្របពេលជាមួយនិងព័ត៌មានអំពីការធ្លាក់ចុះ នៃការនាំចូលដំឡូងមីទៅកាន់ប្រទេសចិន ដែលជាអ្នកនាំចូលដំឡូងមីធំជាងគេលើពិភពលោក។
បើគិតពីដំឡូងមីស្រស់ តម្លៃក្រោម៤០០រៀលក្នុង១គីឡូ វាពិតជាពុំគាប់ប្រសើរដល់ការដោះស្រាយជីវភាពរបស់ប្រជាកសិករឡើយ។ ហើយតម្លៃដំឡូងមីបច្ចុប្បន្នស្ថិតក្នុងចន្លោះពី១៩០រៀលក្នុង១គីឡូក្រាម ដល់៣២០រៀលក្នុងគីឡូក្រាម អាស្រ័យលើ កម្រិតជាតិម្សៅ និងទីតាំងរបស់កសិករ។
ដើម្បីជៀសវាងការធ្លាក់ចុះតម្លៃកាន់តែខ្លាំង សហព័ន្ធដំឡូងមីកម្ពុជា សូមធ្វើការអំពាវនាវដល់កសិករ និងសហគមន៍ដាំដំឡូងមី ទាំងអស់ ផ្គាកប្រមូលផលមួយសិនមួយរយះ ដើម្បីជាវិធានការទប់ស្កាត់ការទម្លាក់តម្លៃដំឡូងមីស្រស់ដោយមូលដ្ឋាន ច្បាស់លាស់។ នៅពេលដែលតម្រូវការទាប តែការផ្គត់ផ្គង់ខ្ពស់ គឺនាំឲ្យមានការទម្លាក់ថ្លៃ ដោយជៀវមិនរួច។
មួយវីញទៀត ប្រជាកសិករ សហគមន៍ ដំឡូងមី កុំប្រញាប់ប្រមូលផលដំឡូងមីលឿនពេក ដែលដំឡូងមីមិនទាន់មានកម្រិតជាតិម្សៅខ្ពស់ចាប់ពី២៥ ភាគរយឡើងនៅឡើយ។
ម្យ៉ាងទៀត កសិករ ឬសហគមន៍គួរប្រុងប្រយ័ត្ន ក្នុងការប្រមូលផល ជៀវវាង ការមានដីជាប់ច្រើនពេក ដែលជាហេតុបង្កជាលេសសម្រាប់ឈ្មួញទម្លាក់ថ្លៃថែមទៀត៕


