
នេះជាសមិតផលថ្មីមួយទៀតរបស់រោងម៉ាស៊ីនកិនស្រូវ BRM Agro Co., Ltd ដែលបាននាំចេញអង្ករ របស់ខ្លួនយីហោ ស្តេចដំរីស ដែលជាអង្ករ ផ្កាម្លិះ ក្រអូប ដែលកំពុងទទួលបានគាំទ្រខ្លាំងពី សំណាក់អតិថិជន មិនថាក្នុងស្រុក ឬនៅក្រៅប្រទេស។ ជាក់ស្តែងអង្កយីហោ ស្តេចដំរីស ដែលជាអង្ករ ផ្កាម្លិះ ក្រអូប បានកំពុងមានការគាំទ្រខ្លាំងនៅទីផ្សារសហរដ្ឋអាមេរិក។
រោងម៉ាស៊ិនកិនស្រូវ BRM កន្លងមកក៏ធ្លាប់បាននាំចេញអង្ករ ទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ ដោយផ្តោតលើអង្ករធម្មជាតិ ។
គួរបញ្ជាក់ថា៖ រោងម៉ាស៊ីនកិនស្រូវ BRM បានសហការជាមួយ ក្រុមហ៊ុនហ៊ុយយន់ ក្នុងការផ្គត់ផ្គង់ជីធម្មជាតិ សម្រាបធាតុចូលក្នុងការដាំដុះស្រូវ ប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារ ដែលស្របតាមអនុលោមក្នុងការនាំចេញអង្គទៅក្រៅប្រទេស។
មិនតែប៉ុណ្ណោះរោងម៉ាស៊ីនកិនស្រូវ BRM បានចុះកិច្ចសន្យាជាមួយកសិករ ក្នុងការប្រមូលទិញស្រូវ ដែលជាការជួយសម្រួលដល់ជីវភាពប្រជាកសិករ តាមរយះការចុះកិច្ចព្រមព្រៀងមុនដាំ ដើម្បីធានាបាននូវបរិមាណ និងតម្លៃជូនកសិករ។ ហើយដើម្បីធានាបាននូវការនាំចេញប្រកបដោយសុវត្ថិភាព រោងម៉ាសិនតម្រូវឲ្យកសិករប្រើប្រាស់ជីធម្មជាតិ ជាពិសេសជីធម្មជាតិ របស់ក្រុមហ៊ុនហ៊ុយយន់ ដែលជាធាតុចូលយ៉ាងសំខាន់ ក្នុងការបង្កបង្កើនផងប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។
គួបញ្ជាក់ផងដែរថា៖ រោងម៉ាស៊ិនកិនស្រូវ BRM មានទីតាំងស្ថិតនៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្ដកំពង់ធំ ដែលមានផ្ទៃដីដាំដុះស្រូវគំរូ ប្រើប្រាស់ជីធម្មជាតិ របស់ក្រុមហ៊ុនហ៊ុយយន់ជាច្រើនហិតតា ក្នុងការនាំចេញអង្ករទៅក្រៅប្រទេស។


















