PNF TV
  • About
  • Advertise
  • Privacy & Policy
  • Contact
Sunday, March 1, 2026
  • Login
Advertisement
  • ទំព័រដើម
  • សន្តិសុខ និងសង្គម
  • សេដ្ឋកិច្ច និងកសិកម្ម
  • សិល្បៈកម្សាន្ត
  • វប្បធម៌ និងទេសចរណ៍
  • ព័ត៌មានកីឡា
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខ និងសង្គម
  • សេដ្ឋកិច្ច និងកសិកម្ម
  • សិល្បៈកម្សាន្ត
  • វប្បធម៌ និងទេសចរណ៍
  • ព័ត៌មានកីឡា
No Result
View All Result
PNF TV
No Result
View All Result
Home Blog

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារជំនាញ ពិនិត្យ​ការងារ​បង្កបង្កើនផល និងវាយតម្លៃផលប៉ះពាល់ និងការខូចខាត​ដោយទឹកជំនន់ នៅក្រុង និងស្រុកចំនួន៣ ក្នុងខេត្តស្ទឹងត្រែង

Man Sovanna by Man Sovanna
October 9, 2025
in Blog
0
0
Share on FacebookShare on Twitter

នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំក្រុមការងារជំនាញ ជួបសំណេះសំណាល និងពិនិត្យការងារបង្កបង្កើនផលរបស់ប្រជាកសិករ និងវាយតម្លៃផលប៉ះពាល់ និងការខូចខាតដោយទឹកជំនន់ ដែលធ្វើឡើង​នៅ​ក្រុង​ស្ទឹងត្រែង ស្រុកសៀមបូក និងស្រុកថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង។

ដំណើរបេសកកម្មចុះពិនិត្យនោះ មានការចូលរួមពី ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យិន ច័ន្ទសុធី អគ្គ​នាយករងនៃអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីបច្ចេកទេស មន្រ្តីមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងអាជ្ញាធរស្រុក-ឃុំ រួមជា​មួយ​ប្រជាកសិករនៅតំបន់នោះ។

នាឱកាសនោះ ឯកឧត្តម តូច ប៊ុនហួរ និងក្រុមការងារ បានចុះជួបជាមួយ​សមាជិក​សហគមន៍កសិកម្មអូរពងមាន់ (ភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង) ដើម្បីស្វែងយល់ពីការថែទាំដំណាំ និងការប្រើប្រាស់ជីថ្នាំ​តាមលក្ខណៈបច្ចេកទេស។ ជាមួយគ្នានោះ ក្រុមការងារបានណែនាំឱ្យ​សហគមន៍ខិតខំស្វែងរកដៃគូវិនិយោគ (ឈ្មួញ) ឬរោងចក្រកែច្នៃក្នុងស្រុក ដើម្បីត្រៀមរៀបចំ កិច្ចសន្យាទិញ-លក់ គ្រាប់ស្វាយចន្ទីឱ្យបានច្បាស់លាស់ (អនុវត្តកសិកម្មតាមកិច្ចសន្យា) សម្រាប់រដូវកាលប្រមូលផលខាងមុខ។

ក្រុមការងារបានបន្តចុះទៅជួបសមាជិកសហគមន៍កសិកម្មស្រែក្រសាំង ស្ថិត​នៅឃុំស្រែក្រសាំង ស្រុកសៀមបូក ដើម្បីសិក្សាស្វែងយល់ពីការថែទាំ និង​ការប្រើប្រាស់ជីថ្នាំដំណាំ ព្រមទាំងណែនាំឱ្យសហគមន៍ពន្លឿនការស្វែងរក ដៃគូទិញ-លក់ ដើម្បីធានាទីផ្សារគ្រាប់ស្វាយចន្ទីក្នុងរដូវប្រមូលផល។ ជាមួយ​គ្នានោះតំណាងសហគមន៍ក៏បានស្នើសុំវគ្គបណ្តុះបណ្តាលបច្ចេកទេសបន្ថែមលើដំណាំស្វាយចន្ទី និងសុំឱ្យក្រសួងកសិកម្មពិនិត្យលទ្ធភាព​ក្នុងការបង្កើត​សហគមន៍កសិកម្មទំនើបស្វាយចន្ទី (តំបន់នេះមានផ្ទៃដីដំណាំស្វាយចន្ទី​ប្រមាណជាង ៤,០០០ហិកតា)។

នៅចុងបញ្ចប់នៃដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុម​ការងារ​បាន​បន្តបេសកកម្មចុះទៅជួបកសិករដែលរងផលប៉ះពាល់​ដោយ​ទឹកជំនន់ និងធ្វើការពិនិត្យ វាយតម្លៃជាក់ស្តែងពីការខូចខាតលើដំណាំស្រូវ និងដំណាំរួមផ្សំនៅតាមទីតាំងមានដូចជា៖ ភូមិដំរីផុង ឃុំកោះសំពាយ ស្រុក​សៀមបូក ខេត្តស្ទឹងត្រែង និងភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕

Man Sovanna

Man Sovanna

Next Post
ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ធរំដួល អញ្ជើញជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាទិញលក់ប៉េងប៉ោះឈើរី រវាងសហគមន៍កសិកម្មរតនក្រចាប់មានជ័យ និងគម្រោង LOCAL PROUD (អិលភី)

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ធរំដួល អញ្ជើញជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាទិញលក់ប៉េងប៉ោះឈើរី រវាងសហគមន៍កសិកម្មរតនក្រចាប់មានជ័យ និងគម្រោង LOCAL PROUD (អិលភី)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Connect with us

  • 23.9k Followers
  • Trending
  • Comments
  • Latest
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលថៃបានយកគ្រឿងចក្រមកឈូសឆាយ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលថៃបានយកគ្រឿងចក្រមកឈូសឆាយ

October 11, 2025
លទ្ធផលប្រជុំកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។

គ្រឿងក្នុងជ្រូកចម្រុះ (ពោះវៀន បេះដូង ខួរ ក្រពះ…) ចំនួន ៤៨កេស ស្មើនឹង ១៩២០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញឃាត់បាន

គ្រឿងក្នុងជ្រូកចម្រុះ (ពោះវៀន បេះដូង ខួរ ក្រពះ…) ចំនួន ៤៨កេស ស្មើនឹង ១៩២០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញឃាត់បាន

December 22, 2025
ផលិតផលខ្មែរជាច្រើន និងត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៌ថ្ងៃទី៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីចាប់ដៃគូវិនិយោគ ជំរុញនាំចេញទៅក្រៅប្រទេស

ផលិតផលខ្មែរជាច្រើន និងត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៌ថ្ងៃទី៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីចាប់ដៃគូវិនិយោគ ជំរុញនាំចេញទៅក្រៅប្រទេស

November 22, 2025

Super Bowl 2017:Here’s How Many People Watched the Super Bowl

0

Arsenal and Sutton communities teams deepen bonds

0

Lance Armstrong Is Facing a $100 Million Lawsuit From the U.S. Government

0

McLaren’s F1 reboot needs to be successful for the sake of the sport

0
សេចក្តីប្រកាសព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន

February 26, 2026
ពលរដ្ឋគ្រប់គ្នាគួរយល់ដឹង!

ពលរដ្ឋគ្រប់គ្នាគួរយល់ដឹង!

February 26, 2026
កម្ពុជា ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការតំបន់មេគង្គ-ឡានឆាង ដើម្បីពង្រឹងវិស័យ TVET ឆ្លើយតបនឹងទីផ្សារការងារនាពេលអនាគត

កម្ពុជា ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការតំបន់មេគង្គ-ឡានឆាង ដើម្បីពង្រឹងវិស័យ TVET ឆ្លើយតបនឹងទីផ្សារការងារនាពេលអនាគត

February 26, 2026
ដៃគូយុទ្ធសាស្ត្ររវាងក្រសួងការងារ និងក្រុមហ៊ុនឈានមុខចិន Huibo Robotics នឹងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់

ដៃគូយុទ្ធសាស្ត្ររវាងក្រសួងការងារ និងក្រុមហ៊ុនឈានមុខចិន Huibo Robotics នឹងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់

February 26, 2026

Recommended

PNF TV © All rights reserved.

Navigate Site

  • About
  • Advertise
  • Privacy & Policy
  • Contact

បណ្ដាញសង្គមជាច្រើនទៀត

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខ និងសង្គម
  • សេដ្ឋកិច្ច និងកសិកម្ម
  • សិល្បៈកម្សាន្ត
  • វប្បធម៌ និងទេសចរណ៍
  • ព័ត៌មានកីឡា

PNF TV © All rights reserved.