ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តដឹកនាំជនភៀសសឹកក្នុងមណ្ឌលសុវត្ថិភាពធ្វេីការប្រមូលផលបន្លែបានចំនួន ២ ០០០គីឡូក្រាម ក្នុងនោះមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ១ ០០០គីឡូក្រាម និងផ្ដល់ជូនស៊ុតទាចំនួន ១ ៩០០គ្រាប់ដល់ពលរដ្ឋស្ម័គ្រចិត្តជួយការងារដាំដុះបន្លែ និងសិស្សានិសិស្សដែលជាកូនរបស់ជនភៀសសឹកកំពុងសិក្សាក្នុងសាលារៀនបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តបាត់ថ្កៅ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានប្រមូលផលបន្លែ និងស៊ុតទា បានចំនួន៩លើក សរុបចំនួន ១៣ ២៦០គក ក្នុងនោះរួមមាន ត្រកួនចំនួន ៦ ៩៣០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៤៣០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ១ ៩០០គីឡូក្រាម និង ស៊ុតទាចំនួន ៤ ០៩០គ្រាប់៕
























