នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនិង ត្រួតពិនិត្យ ទីតាំងចំនួន២ ស្មើ៣អគារ រកឃើញជនសង្ស័យសរុបចំនួន ៤០២នាក់ ស្រី ៣៦នាក់ មាន១០សញ្ជាតិ រួមមាន ៖ ចិន វៀតណាម បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ជីគីស្ថាន ឥណ្ឌា នេប៉ាល់ ហ្សកហ្សី។
ក្នុងការចុះបង្ក្រាបនេះបានដក វត្ថុតាង រួមមាន៖
-កុំព្យូទ័រលើតុ(Desktop) និង ALL IN ONE ចំនួន ៦២២គ្រឿង
-កុំព្យូទ័រយួរដៃ(Laptop) ចំនួន ៩គ្រឿង
-ទូរស័ព្ទដៃចម្រុះ ចំនួន ២៤៣២គ្រឿង
-រថយន្ត ចំនួន ៧គ្រឿង
-អាវុធខ្លីម៉ាក CZ 75 លេខ 937310 ដកហូតពីជនជាតិចិន ជាន់ទី១១
-គ្រាប់អាវុធ ចំនួន១០គ្រាប់។
-រកឃើញទូរដែក ចំនួន៦ មានទឹកប្រាក់ ចំនួន៩.៩០០ដុល្លារអាមេរិក លុយបាតមួយចំនួន លុយរៀលមួយចំនួន ឯកសារមួយចំនួន។
-យកជនសង្ស័យជាអ្នកគ្រប់គ្រង អ្នកបកប្រែ ជនជាតិចិនម្នាក់ជាម្ចាស់រថយន្ត កម្ពុជា14.FACAI និងម្ចាស់ទីតាំង សរុបចំនួន១៧នាក់ (ជនជាតិចិន ចំនួន១៤នាក់ ប្រុស ក្នុងនោះជនសង្ស័យ ១នាក់ ជាម្ចាស់រថយន្ត GAC ពណ៌ខ្មៅ កម្ពុជា14.FACAI, ជនជាតិខ្មែរ ចំនួន៣នាក់ ស្រី២នាក់, ប្រុស១នាក់) ក្នុងនោះជនជាតិស្រីខ្មែរម្នាក់ជាម្ចាស់ទីតាំង នាំទៅនាយកដ្ឋានប្រឆាំងបទល្មើសល្បែង ពាណិជ្ជកម្ម។
ក្រុមទាំងបានប្រើរូបភាពឆបោកដូចជា៖
-ការឆបោកតាមអនឡាញរូបភាពការអូស ទាញឱ្យវិនិយោគរូបបិយ៍បណ្ណ និងការទិញលក់ភាគហ៊ុន website: ប្រើប្រាស់ផ្សព្វផ្សាយតាមបណ្តាញសង្គម Fb និងInstagram និងមានគ្រប់ទំនាក់ទំនងឈ្មោះ textnow មានគោលដៅទៅខាងប៉ែកអឺរ៉ុប
-ការឆបោកប្រាក់តាមប្រព័ន្ធ CRYPTO Currency គោលដៅទៅបែកអ៊ឺរ៉ុប
-រូបភាពឆបោកលួងលោមបោកប្រាស់ស្នេហា ដើម្បីឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគក្លែងក្លាយ មានទិសដៅទៅប្រទេសអាមេរិក និងប៉ែកខាងអ៊ឺរ៉ុប តាមបណ្តាញទំនាក់ទំនង Telegram និង Whatapps
បច្ចុប្បន្ន បញ្ជូនជនបរទេសទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី ចំនួន៣៨៥នាក់ ស្រី៣៤នាក់ មាន១០សញ្ជាតិ។ ដោយឡែកជនសង្ស័យ ចំនួន១៧នាក់ ស្រី ២នាក់, សម្ភារៈ និងវត្ថុតាង ខាងលើ ក្រុមប្រតិបត្តិការចម្រុះ សម្រេចដកហូត និងបញ្ជូនទៅរក្សាទុកបណ្តោះអាសន្ននៅនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដើម្បីបន្តនីតិវិធី។
ចំពោះទីតាំងខាងលើ ក្រុមប្រតិបត្តិការចម្រុះ បានសម្រចបិទសៀល ជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី៕



































