តើបងប្អូនដឹងទេថា កម្ពុជានាំចូលជីពីក្រៅប្រទេស រាប់លានតោនក្នុង១ឆ្នាំ ក្នុងនោះក៏មានជីសរីរាង្គផងដែរ
បើតាមលោកយន់ សុផាត ម្ចាស់រោងចក្រផលិតជីសរីរាង្គក្នុងស្រុកបានឲ្យដឹងថា ជីសរីរាង្គប្រទេសណាក៏ផលិតពីការកសំំណល់ និងលាមកសត្វ
ដូច្នេះដើម្បីធានាបាននូវការកាត់បន្ថយការនាំចូលជីសរីរាង្គពីក្រៅប្រទេស បច្ចុប្បន្នលោក យន់ សុផាត បានពង្រីកខ្លួនបង្កើនការផលិតដោយបានបំពាក់នូវម៉ាស៊ីនទំនើបស្វ័យប្រវត្តិ ដោយក្នុងមួយថ្ងៃរោងចក្ររបស់លោក មានសមត្ថភាពផលិតបាន២០០តោនក្នុង១ថ្ងៃ និងអាចលើសពីនេះទៅតាមតម្រូវការ។
លោកយន់ សុផាត ក្នុងនាមជាម្ចាស់រោងចក្រផលិតជីសរីរាង្គក្នុងស្រុក លោកបានសង្កត់ធ្ងន់ថា ទាំងគុណភាព ទាំងវត្ថុធាតុដើមផលិត គឺលោកធានាថាមិនចាញ់
ជីសរីរាង្គនាំចូលនោះទេ ដោយសារតែនៅក្នុងប្រទេសកម្ពុជា អំណោយផល និងសម្បូរវត្ថុធាតុដើមល្អៗ ដែលធានាបានូវការផលិតប្រកបដោយគុណភាព។
បច្ចុប្បន្នរោងចក្ររបស់លោក អាចផលិតបានជីដូចជា៖ ជីគ្រាប់ ជីទឹក និងម្សៅកំបោរសរីរាង្គ និងប្រភេទជីប្រើទៅលើមុខងាផ្សេងៗជាច្រើនមុខទៀត ក្នុងការបំពេញតម្រូវការរបស់ប្រជាកសិករ។
ក្នុងនាមម្ចាស់រោងចក្រផលិតជីក្នុងស្រុក ដែលមានអាយុកាល១៣ឆ្នាំ លោកយន់ សុផាត អំពាវនាវឲ្យកសិករ បន្តគាំទ្រ និងងាកមកគាំទ្រ ជីសរីរាង្គក្នុងស្រុក ឲ្យបានកាន់តែច្រើនដើម្បីជាចរន្តសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជាយើង។៕ដោយលោកផៃ សុភ័ក្រ






















