ជំងឺកូវិដ-១៩ មិនទាន់ទៅណាឆ្លាយពីប្រទេសកម្ពុជា ស្របពេលដែលក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងកូវិដ-១៩ ចំនួន១នាក់ បន្ថែមទៀត សរុបអ្នកឆ្លងកូវិដ-១៩ នៅកម្ពុជា ចំនួន ១៣៩,៨១៣នាក់
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល កម្ពុជា បានចេញសេចក្តីជូនដឹណឹងបន្ទាន់ថ្មី១នៅថ្ងៃទី២ខែសីហា ឆ្នាំ២០២៦ ស្តីពីការការឆ្លងមេរោគជំងឺកូវិដ-១៩ ចំនួន១នាក់បន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។
ការរកឃើញនេះបង្ហាញថាជំងឺកូវិដ-១៩ នៅមិនទាន់ទៅណាឆ្ងាយ ពីប្រទេសកម្ពុជា យើងនោះទេ ដូច្នេះទាមទាឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស៉ ជាពិសេសអនុវត្ថនូវវិធានការ ៣កុំ ៣ការពារ ដើម្បីធនាបាននូវការទប់ស្កាត់ការឆ្លងរីករាលដាកបន្ថែមទៀត។
គួបញ្ជាក់ថា នៅកម្ពុជា៖ មានអ្នកឆ្លងជំងឺកូវិដ-១៩សរុប១៣៩,៨១៣នាក់។ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 136,740នាក់ និងស្លាប់ចំនួន3,056នាក់។
ក្រសួងក៏បានអំពាវនាដល់ប្រជាពលរដ្ឋគ្រប់រូប ប្រសិនបើមានករណីសង្ស័យ សូមទៅពិនិត្យនិងធ្វើតេស្តឲ្យបានទាន់ពេលវេលា៕















