ក្រោមការយកចិត្តទុកដាក់ពីគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានបង្កើតឲ្យមានព្រឹត្តិការណ៍ពិព័រណ៌ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិ១ផលិតផល១ ដើម្បីចាប់ដៃគូរវិនយោគ ជំរុញការនាំចេញទៅក្រៅប្រទេស។
ព្រឹតិ្តការណ៍នេះ ត្រូវបានរៀបចំឡើងក្រោមទស្សនៈទាន “លើកកម្ពស់កិត្យានុភាពផលិតផលខ្មែរ តាមរយៈការជំរុញផលិតផលក្នុងស្រុក ពិសេសភូមិ១ផលិតផល១ ទៅកាន់ទីផ្សារភិពភលោក”។
ក្នុងសន្និសិទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើឡើងនៅក្នុងក្រោមអធិបតីភាព លោក វ៉ៅ សុវ៉ាង ប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគណៈកម្មាធិការជាតិ ជំរុញចលាន ភូមិ១ផលិតផល១, លោក កុសល ពិសី សហស្ថាបនិក និងជានាយកព្រឹត្តិការណ៍ ,កញ្ញា ឃុន សុខបាន សហស្ថាបនិក និងជាអ្នកគ្រប់គ្រងព្រិត្តិការណ៍ និងតំណាងម្ចាស់អាជីវាកម្មជាច្រើនរូប។
កម្មវិធីតាំងពិព័រណ៌ធំនិងរៀបចំឡើង នៅថ្ងៃទី៥ ៦ ៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរ ជាច្រើនស្តង់ ក្នុងនោះក៏មានកម្មវិធីសំខាន់ៗដូចជា៖ «កិច្ចពិភាក្សារ និងវគ្គបណ្តុះបណ្តាល ដើម្បីផ្គូរផ្គងអាជីវកម្ម និងឱកាសការងារនៅក្រៅប្រទេស»«ការចាប់រង្វាន់អនុស្សាវរីយ៍និង«ការសម្តែងសិល្បៈ និងកីឡា»។
បើតាម លោក វ៉ៅ សុវ៉ាង ប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគណៈកម្មាធិការជាតិ ជំរុញចលាន ភូមិ១ផលិតផល១ បានរៀបចំព្រឹតិ្តការណ៍ឡើង ក្នុងកិច្ចការលើកកម្ពស់ផលិតផលខ្មែរ ការចូលរួមគាំទ្រពីសាធារណៈជនក្នុងស្រុក និងរុញច្រានផលិតផលខ្មែរ ឲ្យចូលទៅដល់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស សំដៅរួមចំណែកបង្កើនប្រាក់ចំណូល ដល់ម្ចាស់អាជិវកម្ម មីក្រូសហគ្រាសជាតិ និងសហគ្រាសភូមិ១ផលិតផល១។ និងសម្រាប់បង្កើតឱកាសអ្នកវិនិយោគ និងអ្នកវិនិយោគជួបគ្នា ទាំងក្នុងស្រុកនិងក្រៅប្រទេស។
លើសពីនេះក៏ដើម្បីលើកកម្ពស់ការយល់ដឹងរបស់កសិករ សិប្បករ ឧស្សាហករ អ្នកផ្តល់សេវាកម្ម ឬអ្នកផលិត ក្នុងការកែច្នៃ វេចខ្ចប់ ដើម្បីការនាំចេញ ប្រកបដោយតម្លៃបន្ថែម។ សំលេង
គួរបញ្ជាក់ថា៖ ព្រឹតិ្តការណ៍នេះនិងរៀបចំឡើង នៅថ្ងៃទី៥ ៦ ៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះនៅហ្វេកតូរីភ្នំពេញ ហើយក៏ជាព្រឹតិ្តការណ៍នេះរៀបចំឡើងដើម្បីជំរុញផលិតផលខ្មែរ ការគាំទ្រ ការស្វែងរកដៃគូរវិនិយោគទាំងក្នុងនិងក្រៅប្រទេស ជាពិសេសជំរុញនិងលើកកំពុងផលិតផលខ្មែរក្រោមប្រធានបទ៖ លើកកម្ពស់កិត្យានុភាពផលិតផលខ្មែរ តាមរយះការជំរុញផលិតផលក្នុងស្រុក ពិសេសភូមិ១ ផលិតផល១ ទៅកាន់ទីផ្សារពិភពលោក៕


















