ឯកឧត្ដមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា អញ្ជើញជាអធិបតីក្នុងការពង្រឹងសមត្ថភាពដល់មន្រ្តីកសិកម្មឃុំស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម នៅខេត្តក្រចេះ
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងការពង្រឹងសមត្ថភាពដល់មន្ត្រីកសិកម្មឃុំ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម សរុបចំនួន ៦១នាក់ នៅក្នុងខេត្តក្រចេះ។ ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងមន្ត្រីរាជការ ព្រមទាំងលោកគ្រូបង្គោល...





















