ឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈ កម្មការតម្រង់ទិសគម្រោង “ បង្កើនភាពធន់នឹងអាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅកម្ពុជា (Climate Resilience Enhancement for Building Adaptive Capacity in Agri-Value Chains in Cambodia)” ហៅកាត់ថា “ គម្រោង CREA ” និង ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំ “ ផ្តើមបេសកកម្មរបស់មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដើម្បីគាំទ្រការអនុវត្តគម្រោង ”
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ និង លោក Frew Behabtu នាយកមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំខាងលើ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។...
















