ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានចេញសេចក្តីប្រកាសជូនដល់អ្នកដំណើរទាំងអស់ដែល មានបំណងធ្វើដំណើរឆ្លងកាត់ទីក្រុងបាងកកចូលមកប្រទេសកម្ពុជា បើជៀសវាងបានគួរជៀសវាង ដោយសារតែមានការឹតបន្តឹងហួសហេតុពេក
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានចេញសេចក្តីប្រកាសភា្លមៗបន្ទាន់ អ្នកដំណើរដែលបាន ធ្វើដំណើរឆ្លងកាត់ទីក្រុងបាងកកចូលមកប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ពេលកំពុងឆ្លងកាត់ (Transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក ប្រទេសថៃ ៖ ក្នុងនោះមានដូចជា៖ ការសួរសំណួររាប់សិបម៉ោង ការទាមទាហួសហេតុឲ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញវត្ថុ ការត្រួតពិនិត្យឯកសារកក់សណ្ធាគារនៅកម្ពុជា បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល និងក្នុងករណីខ្លះ អ្នកដំណើរ បានបាត់វ៉ាលីថែមទៀតផង...






















