តម្លៃស្រូវ អាចហក់ខ្ពស់បន្តិចឡើងវិញ ក្រោយពីរដ្ឋាភិបាលបញ្ចេញមូលនិតិធីសាច់ប្រាក់ចំនួន ៤០លានដុល្លាសហរដ្ឋអាមេរិក សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីមានលទ្ធភាពម្រូលទិញស្រូវពីកសិករ
ដើម្បីរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវ និងជីវភាពរបស់ប្រជាកសិករ យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី៨ខែវិច្ឆកាឆ្នាំ២០២៥ នេះ បានគូបញ្ជាក់យ៉ាងច្បាស់ៗយ៉ាងដូច្នេះថា៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញមូនិធីសាច់ប្រាក់ចំនួន៤០លានដុល្លាសហរដ្ឋអាមេរីកបន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយះធនាគា ARDB សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ិនកិនស្រូវដែលជាដៃគូរ ក្នុងការប្រមូលទិញស្រូវឲ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យ ពីបងប្អូនប្រជាកសិករ។ ការបញ្ចេញសាច់ប្រាក់នេះ...

















