សេដ្ឋកិច្ច និងកសិកម្ម

A wonderful serenity has taken possession of my entire soul, like these sweet mornings of spring which I enjoy with my whole heart.

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) អញ្ជើញចុះពិនិត្យវឌ្ឍនភាពកិច្ចគាំទ្រសហគមន៍កសិកម្មទំនើប និងសិក្សាវាយតម្លៃ សក្តានុពលទីតាំងសហគមន៍មូលដ្ឋាន សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-ជនបទ

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សហប្រធានទាំង៣រូប រួមមានឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ...

Read more

ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ផ្សព្វផ្សាយអំពីផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៦ និងរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់គាំទ្រសហគមន៍កសិកម្មទំនើប នៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងគម្រោងការបង្កើតភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA)

នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លេខាធិការដ្ឋានកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាអំពី «ការផ្សព្វផ្សាយផែនការសកម្មភាព និងថវិកា (AWPB) ឆ្នាំ២០២៦ និងការរៀបចំផែនការសម្រាប់គាំទ្រសហគមន៍កសិកម្មទំនើប (Modern Agricultural Communities – MACs)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់...

Read more

ត្រីបាណន់គីង្គក់ ហែលបង្អួតខ្លួនចំថ្ងៃនៃសេចក្ដីស្រឡាញ់ នៅប្រជុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ ត្រីបាណន់គីង្គក់មួយក្បាលបានហែលមកក្បែរទូកដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត របស់ក្រុមការងារអង្គការអភិរក្ស MCC នៅប្រជុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ជាទូទៅ ត្រីបាឡែនវ័យជំទង់តែងតែបង្ហាញនូវការចង់ដឹងចង់ឃើញពីមជ្ឈដ្ឋានធម្មជាតិខាងក្រៅ ដែលធ្វើឱ្យពួកវាហែលមកជិតទូក និងអ្នកជ្រមុជទឹក មុនពេលហែលត្រឡប់ទៅបាតសមុទ្រវិញ។ ប្រសិនបើលោកអ្នកមានសំណាងបានជួបសត្វដ៏អស្ចារ្យទាំងនេះ សូមរក្សាចម្ងាយសុវត្ថិភាព បន្ថយល្បឿនទូក និងដាច់ខាតកុំប៉ះពាល់ពួកវា។ ការចាប់...

Read more

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាអធិបតីភាពក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផលការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តតាកែវ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្ត​ឆ្នាំ២០២៦

នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯក​ឧត្តម ឌិត ទីណា ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផលការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​តាកែវ ឆ្នាំ២០២៥...

Read more

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជំនាញជួបសំណះសំណាល និងសួរសុខទុក្ខបងប្អូនកងទ័ពនៅស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ

នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សាផលិតកម្មដំណាំបន្លែវៃឆ្លាតធន់នឹងអាកាសធាតុរបស់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP បានដឹកនាំក្រុមការងារ អមដោយលោកប្រធានមន្ទីរ និងមន្រ្ដីជំនាញនៃមន្ទីរកសិកម្មខេត្ដព្រះវិហារ ជួបសំណះសំណាល និងសួរសុខទុក្ខបងប្អូនវីរកងទ័ព ស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ។...

Read more

ក្រុមការងារ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ឧត្តរមានជ័យ​ បានបន្តដឹកនាំជនភៀសសឹកក្នុងមណ្ឌលសុវត្ថិភាពធ្វេីការប្រមូលផលបន្លែ

ក្រុមការងារ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ឧត្តរមានជ័យ​ បានបន្តដឹកនាំជនភៀសសឹកក្នុងមណ្ឌលសុវត្ថិភាពធ្វេីការប្រមូលផលបន្លែ​បានចំនួន ២​ ០០០គីឡូក្រាម ក្នុងនោះមានត្រកួនចំនួន​ ១ ០០០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ១​ ០០០គីឡូក្រាម​ និងផ្ដល់ជូនស៊ុតទាចំនួន ១ ៩០០គ្រាប់ដល់ពលរដ្ឋស្ម័គ្រចិត្តជួយការងារដាំដុះបន្លែ និងសិស្សានិសិស្សដែលជាកូនរបស់ជនភៀសសឹកកំពុងសិក្សាក្នុងសាលារៀនបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តបាត់ថ្កៅ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៨​ ខែ​កុម្ភៈ​ ឆ្នាំ២០២៦​...

Read more

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញពិនិត្យការប្រើឧបករណ៍នេសាទ នារដូវបើកនេសាទ នៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកបាកាន និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់

ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះបំពេញបេសកកម្មអង្កេត និងត្រួតពិនិត្យការធ្វើនេសាទជាលក្ខណៈគ្រួសារ នៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកបាកាន និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ប្រតិបត្តិការនេះ មានការអមដំណើរដោយ...

Read more

ឯកឧត្ដមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា អញ្ជើញជាអធិបតីក្នុងការពង្រឹងសមត្ថភាពដល់មន្រ្តីកសិកម្មឃុំស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម នៅខេត្តក្រចេះ

នៅថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០២៦ ឯកឧត្ដម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងការពង្រឹងសមត្ថភាពដល់មន្ត្រីកសិកម្មឃុំ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម សរុបចំនួន ៦១នាក់ នៅក្នុងខេត្តក្រចេះ។ ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងមន្ត្រីរាជការ ព្រមទាំងលោកគ្រូបង្គោល...

Read more

ក្រសួងកសិកម្មសម្របសម្រួលការចុះកិច្ចសន្យារវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន២ នៅខេត្តកំពង់ធំ

កិច្ចសន្យាបន្ថែមទំហំជិត៧លានដុល្លារ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនបៃតងនិងសហគមន៍កសិកម្មទំនើបចំនួន២ផ្សេងទៀតនៅខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូបនិងស្រូវស្រង៉ែស្រាលនៅលើផ្ទៃដីប្រមាណ៦០០០ហិកតា ដែលធ្វើឱ្យបរិមាណស្រូវសរុបដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបៃតងកើនដល់ជាង៤មុឺនតោន ស្មើនឹង៩,២លានដុល្លារ។ រហូតមកដល់ពេលនេះ ក្រសួងកសិកម្មបានបញ្ចប់ការតភ្ជាប់ទីផ្សារទាំងស្រុងជូនដល់សហគមន៍កសិកម្មទំនើបដំណាំស្រូវទាំងអស់នៅក្នុងរដូវកាលនេះ ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន ព្រមទាំងបានសម្របសម្រួលឱ្យកសិករជាសមាជិកប្រមាណ២០០០គ្រួសារទទួលបានកម្ចីដើមទុនដែលមានការប្រាក់ទាប សម្រាប់ការធ្វើផលិតកម្មស្រូវលើផ្ទៃដីជិត១៥០០០ហិកតា នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប...

Read more

ជម្លោះព្រំដែនរវាងកម្ពុជាថៃលើកទី២ បណ្តាលឱ្យខូចខាតវិស័យកសិកម្ម និងផលប៉ះពាល់សន្តិសុខស្បៀងនៅបណ្តាលស្រុក ខេត្តមួយចំនួន ខណះដែលក្រសួងពាក់ព័ន្ធត្រៀមស្តាឡើងវិញនៅតំបន់រងគ្រោះ

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងបូកសរុបរបាយការណ៍វាយតម្លៃការខូចខាតលើវិស័យកសិកម្ម និងផលប៉ះពាល់សន្តិសុខស្បៀង នៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនរវាងកម្ពុជាថៃ។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជាថៃលើកទី២ បណ្តាលឱ្យអនុវិស័យជាអាទិ៍ បន្លែ ឈើហូបផ្លែ...

Read more
Page 1 of 6 1 2 6

Connect with us

  • Trending
  • Comments
  • Latest
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលថៃបានយកគ្រឿងចក្រមកឈូសឆាយ
លទ្ធផលប្រជុំកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។
គ្រឿងក្នុងជ្រូកចម្រុះ (ពោះវៀន បេះដូង ខួរ ក្រពះ…) ចំនួន ៤៨កេស ស្មើនឹង ១៩២០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញឃាត់បាន
ផលិតផលខ្មែរជាច្រើន និងត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៌ថ្ងៃទី៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីចាប់ដៃគូវិនិយោគ ជំរុញនាំចេញទៅក្រៅប្រទេស

Recommended

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.