Latest Post

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជេីញនាំយកស្រូវពូជក្រោមកម្មវិធីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីចែកជូនពុកម៉ែបងប្អូនប្រជាកសិករ នៅខេត្តតាកែវ

នាព្រឹកថ្ងៃទី០៨​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អមដំណេីរដោយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងសហការី បាននាំយកស្រូវពូជចំនួន ២៩,៩ តោន ក្រោមកម្មវិធីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីចែកជូនពុកម៉ែបងប្អូនប្រជាកសិករចំនួន...

តម្លៃស្រូវ អាចហក់ខ្ពស់បន្តិចឡើងវិញ ក្រោយពីរដ្ឋាភិបាលបញ្ចេញមូលនិតិធីសាច់ប្រាក់ចំនួន ៤០លានដុល្លាសហរដ្ឋអាមេរិក សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីមានលទ្ធភាពម្រូលទិញស្រូវពីកសិករ

ដើម្បីរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវ និងជីវភាពរបស់ប្រជាកសិករ យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី៨ខែវិច្ឆកាឆ្នាំ២០២៥ នេះ បានគូបញ្ជាក់យ៉ាងច្បាស់ៗយ៉ាងដូច្នេះថា៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញមូនិធីសាច់ប្រាក់ចំនួន៤០លានដុល្លាសហរដ្ឋអាមេរីកបន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយះធនាគា ARDB សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ិនកិនស្រូវដែលជាដៃគូរ ក្នុងការប្រមូលទិញស្រូវឲ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យ ពីបងប្អូនប្រជាកសិករ។ ការបញ្ចេញសាច់ប្រាក់នេះ...

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ នៅខេត្តបាត់ដំបង

រសៀលថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ នៅស្រុកថ្មគោល ខេត្តបាត់ដំបង។ គួរបញ្ជាក់ថា​ សហគមន៍នេះ គឺក្នុងចំណោមសហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន ៥ ដែលក្រសួងបានប្រឹងប្រែងជ្រោមជ្រែងចងក្រងនៅខេត្តបាត់ដំបង ហើយក្នុងចំណោមសហគមន៍ចំនួន ៦ ដែលបានចុះកិច្ចសន្យាផលិតកម្មស្រូវស្រងែស្រាលជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ...

ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តម មាស ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពគម្រោង EU-GERMAN CAPSEFE របស់សហភាពអឺរុប-អាល្លឺម៉ង់

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហ៊ួរ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅទីស្តីការក្រសួងកសិកម្ម ស្តីពីវឌ្ឍនភាពគម្រោង EU-GERMAN CAPSEFE សហភាពអឺរុប-អាល្លឺម៉ង់ ដោយមានការអញ្ជើញចូលរួមដោយលោក Bryan Fornary...

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជួបសំណេះសំណាលជាមួយប្អូនៗសិស្សជ័យលាភីនិទេ្ទស A ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ​២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញជួបសំណេះសំណាលជាមួយប្អូនៗសិស្សជ័យលាភីនិទេ្ទស A ខេត្តបន្ទាយមានជ័យចំនួន ១២៦ នាក់...

Page 17 of 34 1 16 17 18 34

Most Popular

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ។

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.