កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានបើកការប្រជុំស្តីពីកម្មវិធីការរៀបចំកកម្មវិធី បន្លែបង្ការសប្តាហ៍បៃតង ដែលជាកម្មវិធី ធ្វើឡើងដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សតាមគ្រឺះស្ថានសិក្សាអាចទទួលបានបំណិនជីវិតមួយបន្ថែម គឺការចេះដាំបន្លែបង្ការ និងការចេះធ្វើម្ហូប។
ក្នុងកិច្ចប្រជុំ មានការអញ្ញើញចូលដោយផ្ទាល់ពីលោក គាត វង្សី ប្រធានមន្ទីរបរិស្ថាន រាជធានីភ្នំពេញ និងជានាយកកម្មវិធីកសាងអង្គការមហាជននៃ សភាសព័ន្ធយុវជនកម្ពុជា លោក ឌី ពុទ្ធារ័ត្ន នាយករងកម្មវិធី លោកនាយក នាយិការ លោកគ្រូ អ្នកគ្រូដែលអញ្ញើញមកពីបណ្តាលគ្រឹះស្ថានសិក្សាសារធារណៈ និងតំណាងដែលមកពីបណ្តាលក្រុមហ៊ុនដែលបានសហការគាំទ្រ និងសិក្សានុសិស្សជាច្រើនរូប។
លោកគាត វង្សី ប្រធានមន្ទីរបរិស្ថាន រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា កម្មវិធីនេះធ្វើឡើងក្រោមការរៀបចំដោយសភាពសហព័ន្ធយុវជនកម្ពុជា (សសយក)ក្នុងគោលបំណង ផ្តល់ឱកាសដល់សិស្សានុសិស្សតាមគ្រឺះស្ថានសិក្សាអាចទទួលបានបំណិនជីវិតមួយបន្ថែម គឺការចេះដាំបន្លែបង្ការ និងការចេះធ្វើម្ហូប ដែលបានមកពីការដាំដុះ ពោលគឺមិនទុកដីឲ្យនៅទំនេរចោល ឬយកពេលទំនេរទៅធ្វើរឿងឥតប្រយោជន៍ និងជាការបណ្តុះនូវសមត្ថភាព ស្មារតី ឆន្ទះ សេចក្តីថ្លៃថ្នូរ និងភាពជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិ។
លោកសង្កត់ធ្ងន់ថា ការដែលចេះពីការដាំដុះ មិនជំរុញឲ្យសិស្សិនិស្សិតចាប់យករបរដាំដុះនោះទេ តែវាជាបំណិជីវិតមួយ ដែលអាចឲ្យយើងយកទៅប្រើការបានក្នុងការដាំដុះនៅក្នុងជីវភាពប្រចាំថ្ងៃ កាត់បន្ថយការចំណាយលើបន្ថែមមួយចំនួនដែលយើងអាចដាំដុះបាន។
គួរបញ្ជាក់ថា កម្មវិធីបន្លែបង្ការសប្តាហ៍បៃតង និងរៀបចំឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមានការចូលរួមពីបណ្តាលគ្រឹះស្ថានសិក្សាសារធារណះ នៅក្នុងរាជធានីភ្នំពេញ ។ ហើយកម្មវិធីនេះ និងរៀបចំការប្រកួតប្រជែងស្នារដៃ ដាំដុះដោយផ្ទាល់របស់សិស្សានុសិស្ស និងការធ្វើម្ហូបអាហា ដែលបានមកពីការដាំដុះបន្លែបង្ការនេះផ្ទាល់តែម្តង។
ក្នុងនោះដើម្បីចូលរួមគាំទ្រដល់កម្មវិធី និងការប្រើប្រាស់ធាតុចូលជី ក្នុងការដាំដុះ ក្រុមហ៊ុនហ៊ុយយន់ កសិកម្ម តំណាងដោយលោក សេងសុខា ក៏បាននាំយកជី ចំនួន២តោន ផ្តល់ជូនមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដើម្បីចែកជូន ទៅតាមសាលារៀន យកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
ក្នុងនាមរោងចក្រផលិតជីក្នុងស្រុក លោកសេង សុខា តំណាងក្រុមហ៊ុន ក៏បានបើកឱកាសដល់សិស្សានុសិស្សិ ក្រោមការដឹកនាំរបស់សាលា ក្នុងការទៅទស្សនកិច្ចរោងចក្រ ដើម្បីស្វែងយល់ ពីការផលិតជី និងជាបំណិនជីវីតបន្ថែម ទៅថ្ងៃអនាគត។
គួរបញ្ជាទៀតផងដែរថា៖ កម្មវិធី បន្លែបង្ការសប្តាហ៍បៃតង នេះ ធ្វើឡើងចំនួន២លើករួចមកហើយលើកនេះគឺជាលើទី៣ ដែលមានការចូលរួមគាំទ្រពីអាណាព្យាបាលជាខ្លាំង។
ដើម្បីឲ្យកម្មវិធីកាន់តែអធិកអធម លោក លោក គាត វង្សី ប្រធានមន្ទីរបរិស្ថាន រាជធានីភ្នំពេញ និងជានាយកកម្មវិធីកសាងអង្គការមហាជន ក៏បើកឲ្យកាសដល់គ្រឹះស្ថាននានា និងក្រុមហ៊ុនឯកជន ដែលមានបំណងចង់ចូលរួមឧបត្ថម្ភដល់កម្មវិធី ឬចូលរួមតាំងបង្ហាញនូវស្នាដៃ ទិន្នផលបន្លែបង្ការ ឬផលិតផលកសិកម្មដែលពាក់ព័ន្ធ និងវិស័យកសិកម្ម អាចទំនាក់ទំនងចូលរួម តាមរយះ លោក ឌី ពុទ្ធារ័ត្ន ប្រធានក្រុមការងារកម្មវិធីបន្លែបង្ការសប្តាហ៍បៃតង តាមរយះលេខ 098 309 455។សូមអរគុណ។ក្រោយកម្មវិធីក៏មានការចែកកូនឈើនៅជូនដល់លោកគ្រូអ្នកគ្រូ ក្នុងការយកទៅដាំដុះនៅក្នុងសាលាផងដែរ៕អត្តបទដោយ៖ លោក ផៃ សុភ័ក្រ



































