PNF TV
  • About
  • Advertise
  • Privacy & Policy
  • Contact
Friday, August 14, 2026
  • Login
Advertisement
  • ទំព័រដើម
  • សន្តិសុខ និងសង្គម
  • សេដ្ឋកិច្ច និងកសិកម្ម
  • សិល្បៈកម្សាន្ត
  • វប្បធម៌ និងទេសចរណ៍
  • ព័ត៌មានកីឡា
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខ និងសង្គម
  • សេដ្ឋកិច្ច និងកសិកម្ម
  • សិល្បៈកម្សាន្ត
  • វប្បធម៌ និងទេសចរណ៍
  • ព័ត៌មានកីឡា
No Result
View All Result
PNF TV
No Result
View All Result
Home សេដ្ឋកិច្ច និងកសិកម្ម

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ យ៉ង​ សាំង​ កុមារ​ អញ្ជេីញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ

thy lida by thy lida
May 13, 2026
in សេដ្ឋកិច្ច និងកសិកម្ម
0
0
Share on FacebookShare on Twitter

នារសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​ កុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញ​ជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ​ នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ​ ដែលមានភ្ញៀវជាតិ​ និងអន្តរជាតិចូលរួមចំនួន​ ៥៥រូប។

ជាកិច្ចចាប់ផ្តេីម​ លោកស្រី Nurmi Pangesti បានកោតសរសេីរ​ និងវាយតម្លៃខ្ពស់អំពីវិស័យស្រូវអង្ករកម្ពុជា​ ដែលមានគុណភាពល្អ​ក្នុងការនាំចេញ​ មានការទទួលស្គាល់ពីទីអន្តរជាតិ​និងទីផ្សារសាកល​ ផ្តល់សេដ្ឋកិច្ចដល់ប្រជាកសិករ​ និងមានភាពធន់ផ្អែកលេីបម្រែបម្រួលអាកាសធាតុ។

បន្ថែមពីនេះ​ លោកស្រី​ Nathalie Andre ក៏បានលេីកឡេីងពីភាពចាំបាច់នៃផែនទីបង្ហាញផ្លូវនៃការកាត់បន្ថយមេតាន​ ដែលមានសារៈសំខាន់ក្នុងការទទួលបានទិន្នន័យជាក់លាក់​ បច្ចេកវិទ្យាសម្រាប់ការអនុវត្ត ហេីយកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ននេះ​ ជាសក្ខីភាពមួយដែលមានផែនការយុទ្ធសាស្រ្ត​ ប្រកបដោយចីរភាព​ និងរឹងមាំក្នុងការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ។

លេីសពីនេះ​ លោកបណ្ឌិត​ Sander Bjoem Ole បានគូសបញ្ជាក់អំពីគុណប្រយោជន៍នៃផែនទីបង្ហាញផ្លូវក្នុងវិស័យដំណាំស្រូវ​កម្ពុជា​ ដែលអ្នកចូលរួមអាចយល់ដឹង​ និងអាចបំពេញបន្ថែមនូវធាតុចូលសំខាន់ៗសំដៅទទួលបានលទ្ធផលមួយប្រកបដោយផ្លែផ្កា​ និងនិរន្តរភាពបរិស្ថាន។

ថ្លែងទៅកាន់អង្គសិក្ខាសាលា​ ឯកឧត្តមរដ្ឋលេខាធិការ​ មានក្តីសោមនស្សរីករាយ​ និងថ្លែងអំណរគុណ​ដល់វិទ្យាស្ថានអន្តរជាតិស្រាវជ្រាវដំណាំស្រូវ(IRRI) និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ​ទាំងអស់​ ដែលបានរៀបចំសិក្ខាសាលានេះឡេីង​ ដែលមានសារៈសំខាន់សម្រាប់វិស័យស្រូវ-អង្ករកម្ពុជា​ ក្នុងការទទួលបានផែនទីបង្ហាញផ្លូវកាត់បន្ថយមេតាន​។

ឯកឧត្តមរដ្ឋលេខាធិការ​ ក៏បានលេីកឡេីងលម្អិតអំពីគោលនយោបាយអាទិភាពទី៥​ និងទី៦​ និងបានចែករំលែកដល់អង្គពិធីអំពីភាពជោគជ័យនៃផលិតកម្មស្រូវកម្ពុជា ដែលជាប្រទេសធ្លាប់ខ្វះស្បៀងទៅជាប្រទេសផលិតស្រូវអង្ករលើសនាំចេញ។ ក្រសួងកសិកម្មគាំទ្រ និងចូលរួមសម្របសម្រួលការផ្តួចផ្តើមគំនិតនានាក្នុងការជំរុញផលិតកម្មនិងការនាំចេញអង្ករកាបោនទាប (Low Carbon Rice) ទៅកាន់ទីផ្សារអន្តរជាតិ​ សំដៅជំរុញការនាំចេញកសិផល និងលេីកកម្ពស់ជីវភាពប្រជាកសិករ។

តាងនាមក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តមរដ្ឋលេខាធិការ​ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់​ ដែលផ្តល់កិច្ចសហប្រតិបត្តិការល្អ​ និងលេីកទឹកចិត្តដល់អង្គសិក្ខាសាលា​ ចូលរួមពិភាក្សាផ្តល់នូវធាតុចូលសំខាន់ៗបន្ថែម​ ដេីម្បីទទួលបានផែនទីបង្ហាញផ្លូវការកាត់បន្ថយមេតាន​ ប្រកបដោយប្រសិទ្ធភាព​ និងចីរភាព​ ក្នុងវិស័យស្រូវអង្ករកម្ពុជា​៕

thy lida

thy lida

Next Post
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ។

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Connect with us

  • 23.9k Followers
  • Trending
  • Comments
  • Latest
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលថៃបានយកគ្រឿងចក្រមកឈូសឆាយ

October 11, 2025
លទ្ធផលប្រជុំកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។

គ្រឿងក្នុងជ្រូកចម្រុះ (ពោះវៀន បេះដូង ខួរ ក្រពះ…) ចំនួន ៤៨កេស ស្មើនឹង ១៩២០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញឃាត់បាន

December 22, 2025
ផលិតផលខ្មែរជាច្រើន និងត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៌ថ្ងៃទី៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីចាប់ដៃគូវិនិយោគ ជំរុញនាំចេញទៅក្រៅប្រទេស

November 22, 2025

Super Bowl 2017:Here’s How Many People Watched the Super Bowl

0

Arsenal and Sutton communities teams deepen bonds

0

Lance Armstrong Is Facing a $100 Million Lawsuit From the U.S. Government

0

McLaren’s F1 reboot needs to be successful for the sake of the sport

0
ក្រសួងសុខាភិបាលកម្ពុជារកឃើញ អ្នកឆ្លងកូវិដ-១៩ ចំនួន១នាក់ បន្ថែមទៀត សរុបអ្នកឆ្លងកូវិដ-១៩ នៅកម្ពុជា ចំនួន ១៣៩,៨១៣នាក់

August 3, 2026
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលស្បៀងជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកងកម្លាំងការពារព្រំដែន។

July 31, 2026
ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជេីញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ក្នុងជំនួបសម្តែងការគួរសម​ និងជម្រាបលា

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ» នៅ​ខេត្តកំពង់ឆ្នាំង

July 30, 2026

Recommended

PNF TV © All rights reserved.

Navigate Site

  • About
  • Advertise
  • Privacy & Policy
  • Contact

បណ្ដាញសង្គមជាច្រើនទៀត

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខ និងសង្គម
  • សេដ្ឋកិច្ច និងកសិកម្ម
  • សិល្បៈកម្សាន្ត
  • វប្បធម៌ និងទេសចរណ៍
  • ព័ត៌មានកីឡា

PNF TV © All rights reserved.