ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានចេញសេចក្តីប្រកាសភា្លមៗបន្ទាន់ អ្នកដំណើរដែលបាន ធ្វើដំណើរឆ្លងកាត់ទីក្រុងបាងកកចូលមកប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ពេលកំពុងឆ្លងកាត់ (Transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក ប្រទេសថៃ ៖
ក្នុងនោះមានដូចជា៖
ការសួរសំណួររាប់សិបម៉ោង
ការទាមទាហួសហេតុឲ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញវត្ថុ
ការត្រួតពិនិត្យឯកសារកក់សណ្ធាគារនៅកម្ពុជា
បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល
និងក្នុងករណីខ្លះ អ្នកដំណើរ បានបាត់វ៉ាលីថែមទៀតផង ពេលទៅដល់ទីក្រុងភ្នំពេញ។
ដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរ ទៅកម្ពុជា។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានណែនាំឲ្យយកសេវាកម្មហោះហើរក្រុមហ៊ុនផ្សេងៗ ដែលផ្តល់សេវាកម្មល្អ ប្រសើរ និងឆ្លងកាត់ (Transit) ដោយពុំមានការរើសអើង និងគោរពដល់អ្នកដំណើរ។
ទោះជាយ៉ាងណាក្តី បញ្ហាទាំងនេះកើតឡើងនៅក្នុងទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទពិសោធន៍នៃការធ្វើដំណើរ។
កម្ពុជានៅតែជាប្រទេសដែលមានសុវត្ថិភាព និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់៕ដោយ ផៃ សុភ័ក្រ














