PNF TV
  • About
  • Advertise
  • Privacy & Policy
  • Contact
Friday, April 17, 2026
  • Login
Advertisement
  • ទំព័រដើម
  • សន្តិសុខ និងសង្គម
  • សេដ្ឋកិច្ច និងកសិកម្ម
  • សិល្បៈកម្សាន្ត
  • វប្បធម៌ និងទេសចរណ៍
  • ព័ត៌មានកីឡា
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខ និងសង្គម
  • សេដ្ឋកិច្ច និងកសិកម្ម
  • សិល្បៈកម្សាន្ត
  • វប្បធម៌ និងទេសចរណ៍
  • ព័ត៌មានកីឡា
No Result
View All Result
PNF TV
No Result
View All Result
Home សន្តិសុខ និងសង្គម

ដៃគូយុទ្ធសាស្ត្ររវាងក្រសួងការងារ និងក្រុមហ៊ុនឈានមុខចិន Huibo Robotics នឹងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់

thy lida by thy lida
February 26, 2026
in សន្តិសុខ និងសង្គម
0
0
Share on FacebookShare on Twitter

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Cui Xiaohui អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន JIANGSU HUIBO ROBOTICS TECHNOLOGY CO., LTD. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” នារសៀលថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញ ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហការលើសិក្សាស្រាវជ្រាវ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងការផ្តល់អាទិភាពជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នា ដែលមានរយៈពេល ៥ឆ្នាំ (២០២៦-២០៣០) ជាមួយនឹងក្រុមហ៊ុនឈានមុខគេមួយរបស់ប្រទេសចិនលើឯកទេសបច្ចេកវិទ្យា និងឧបករណ៍ឆ្លាតវៃនេះ មានគោលបំណងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់, លើកកម្ពស់គុណភាព និងភាពពាក់ព័ន្ធនៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ជំរុញកម្មវិធីសិក្សាទទួលបានសញ្ញាបត្រពីរ និងជាការទទួលស្គាល់គុណវុឌ្ឍិទៅវិញទៅមករវាងគ្រឹះស្ថានសិក្សាកម្ពុជា និងចិន។

កិច្ចសហប្រតិបត្តិការនេះគ្របដណ្តប់សកម្មភាពសំខាន់ៗដូចជា៖ ការអភិវឌ្ឍកម្មវិធីសិក្សារួមគ្នា, ការបណ្តុះបណ្តាលគ្រូបង្គោល, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញកម្មវិធីសិក្សាដែលទទួលបានសញ្ញាបត្រពីរ និងការទទួលស្គាល់គុណវុឌ្ឍិរវាងភាគីទាំងពីរ, ការចុះកម្មសិក្សា និងការងារ, ការស្រាវជ្រាវ និងការប្រកួតប្រជែង, ការផ្លាស់ប្តូរការសិក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ ដែលជាយន្តការថ្មីមួយទៀតក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសលើការអភិវឌ្ឍជំនាញផ្នែកផលិតប្រកបដោយភាពឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូត ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាទំនើបសម្រាប់យុវជនកកម្ពុជា។

ជាមួយគ្នានេះ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huibo Robotics ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនមួយស្ថិតក្នុងចំណោម “ក្រុមហ៊ុនមនុស្សយន្តកំពូលទាំង១០របស់ប្រទេសចិន” នេះ ឯកឧត្ដមរដ្ឋមន្រ្តីបានសម្តែងការជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងអាចជំរុញការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាការងារ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលសកល៕

thy lida

thy lida

Next Post
កម្ពុជា ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការតំបន់មេគង្គ-ឡានឆាង ដើម្បីពង្រឹងវិស័យ TVET ឆ្លើយតបនឹងទីផ្សារការងារនាពេលអនាគត

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Connect with us

  • 23.9k Followers
  • Trending
  • Comments
  • Latest
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលថៃបានយកគ្រឿងចក្រមកឈូសឆាយ

October 11, 2025
លទ្ធផលប្រជុំកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។

គ្រឿងក្នុងជ្រូកចម្រុះ (ពោះវៀន បេះដូង ខួរ ក្រពះ…) ចំនួន ៤៨កេស ស្មើនឹង ១៩២០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញឃាត់បាន

December 22, 2025
ផលិតផលខ្មែរជាច្រើន និងត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៌ថ្ងៃទី៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីចាប់ដៃគូវិនិយោគ ជំរុញនាំចេញទៅក្រៅប្រទេស

November 22, 2025

Super Bowl 2017:Here’s How Many People Watched the Super Bowl

0

Arsenal and Sutton communities teams deepen bonds

0

Lance Armstrong Is Facing a $100 Million Lawsuit From the U.S. Government

0

McLaren’s F1 reboot needs to be successful for the sake of the sport

0
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីឆបោកមានក្រុមចាត់តាំង ដែលបន្លំភ្នាក់ងារធនាគារអេស៉ីលីដា ដើម្បីលួចយកលុយក្នុងកុងធនាគារ

April 11, 2026
ចូលរួមបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៦នាក់ មុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូ, ឆក់ទូរស័ព្ទ និងទទួលផលចោរកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

April 10, 2026
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងស្ដីពីស្ថានភាពព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។

Recommended

PNF TV © All rights reserved.

Navigate Site

  • About
  • Advertise
  • Privacy & Policy
  • Contact

បណ្ដាញសង្គមជាច្រើនទៀត

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខ និងសង្គម
  • សេដ្ឋកិច្ច និងកសិកម្ម
  • សិល្បៈកម្សាន្ត
  • វប្បធម៌ និងទេសចរណ៍
  • ព័ត៌មានកីឡា

PNF TV © All rights reserved.