នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អង្គភាពCMAC សូមស្វាគមន៍សមាជិកថ្មីដែលជាប្រភេទគ្រឿងចក្រកម្ទេចមីនថ្មីទំនេីប ដែលទើបបានមកដល់ព្រះរាជាណាចក្រកម្ពុជា ដេីម្បីចូលរួមកម្ទេចសំណល់យុទ្ធភណ្ឌសង្គ្រាម។ នេះជាសម្ភារបច្ចេកទេសដេីម្បីពង្រឹងសន្តិភាពមនុស្សជាតិពិតៗ។
គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ប្រភេទKOMATSUនេះ មានទម្ងន់ជាង៤០តោន ត្រូវបានប្រេីប្រាស់និងអភិវឌ្ឍន៍បច្ចេកទេសនៅកម្ពុជារវាងអង្គភាពCMACនិងក្រុមហ៊ុនKOMATSUនៅចុងទសវត្សឆ្នាំ១៩៩៨ និងបានដាក់ឱ្យដំណេីការក្នុងអង្គភាពCMAC តាំងពីកំឡុងឆ្នាំ២០០៥មកម្លេះ។ សូមអរគុណជាថ្មីចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់នេះជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រអង្គភាពCMAC ក្នុងការពន្លឿនល្បឿនការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌នៅកម្ពុជា ជាពិសេសសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ប្រយោជន៍ផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរវិលត្រឡប់ទៅភូមិឋាននិងប្រេីប្រាស់ដីធ្លីក្នុងការកសាងជីវភាពជាថ្មីឡេីងវិញ ប្រកបដោយសុខសុវត្ថិភាពនិងកសាងជីវិតដោយសន្តិភាព។
























