សម្តេចមហាបរធិបតីហ៊ុនមាណែត ឡើកទឹកចិត្តឲ្យមានការផលិតជីនៅក្នុងស្រុកឲ្យបានច្រើន ដើម្បីធនាបាននូវការផ្គត់ផ្គង់នៅក្នុងស្រុក ជាជាងពឹងផ្អែកលើការនាំចូលពីប្រទេសក្រៅ ព្រោះថា នៅពេលដែលគេចង់ធ្វើបានយើងគេគ្រាន់តែក្រឡុកតម្លៃ គឺអាចធ្វើឲ្យយើងជួបបញ្ហាជាក់ជាមិនខាន។
សម្តេចបានលើកទឹកចិត្តដល់អ្នកវិនយោគគិតគូរអំពីការបង្កើតរោងចក្រផលិតជីនៅក្នុងស្រុក តាមរយះការសហការជួយមួយអ្នកដែលមានបទពោធន៍ស្រាប់លើវិស័យការផលិតជី។
ការដែលយើងមានរោងចក្រផលិតជីក្នុងស្រុកឲ្យបានកាន់តែច្រើន គឺធានាបាននូវនិរន្តភាពការផ្គត់ផ្គង់ក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតកំលាំងពលកម្មការងារជូនពលរដ្ឋនៅក្នុងស្រុក និងរក្សាបាននូវចរន្តសេដ្ឋកិច្ចរឹងមាំ។
តែទោះជាយ៉ាងណាក្តី បើតាមរបាយការណ៍ពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ចេញនូវ ទុនិន្ន័យ ផលសេដ្ឋកិច្ចពីការនាំចូលជី ថ្នាំកសិកម្ម ចូលមកក្នុងប្រទេសកម្ពុជា ក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ។
បើតាមលោកឃឹមហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបានឲ្យដឹងថា
“ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលជីកសិកម្មទាំងនេះ បានបង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដោយមិនត្រឹមតែបានធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យកម្ពុជាទាញយកចំណូលពីការនាំចេញកសិផល រហូតដល់ទៅ ៥៦២៤ លានដុល្លារ ផងដែរ។
គួរបញ្ជាក់ផងដែលថា បច្ចុប្បន្នប្រទេសកម្ពុជា ក៏មានរោងចក្រ ធំៗ និងសិប្បកម្ម កែច្នៃជីសរីរាង្គតូច ប្រមាណ១០ រោងចក្រ -សិប្បកម្ម ដែលកំពុងខិតខំប្រឹកប្រែងផលិតដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ទោះជាយ៉ាងណាក្តី បច្ចុប្បន្នដោយសារតម្រូវការប្រើប្រាស់ជីច្រើន ការផ្គត់ផ្គង់ក្នុងស្រុកនៅមិនទាន់គ្រប់គ្រាន់នៅឡើង ទើបទាមទារឲ្យមានការនាំចូលបន្ថែមដើម្បីបំពេញតម្រូវការប្រើប្រាស់នៅវិស័យកសិកម្មនៅកម្ពុជាយើង។ ដោយ៖ ផៃ សុភ័ក្រ


















