
ជប៉ុននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនInoue Calcium Corporation អ៊ីណូ ខោសិន ខបប្រេសិន របស់ប្រទេសជប៉ុនដោយផ្តោតលើការកែច្នៃកសិផលក្នុងស្រុក ជាពិសេសលើដំណាំស្វាយចន្ទី។
ក្នុងជំនួបនេះ គណៈប្រតិភូជប៉ុននឹងជួយកៀរគរវិនិយោគិនបរទេសឱ្យមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែច្រើនដោយផ្តោតលើការកែច្នៃដំណាំស្វាយចន្ទី ពីព្រោះការជំរុញការវិនិយោគលើការកែច្នៃនេះនឹងជួយបង្កើតតម្លៃបន្ថែមខ្ពស់សម្រាប់ផលិតផលកសិកម្ម និងជួយឱ្យកសិករអាចលក់កសិផលបានក្នុងតម្លៃខ្ពស់ជាងមុននៅលើទីផ្សារ។
ជាមួយគ្នានេះ គណៈប្រតិភូជប៉ុនក៏បានដាក់ទុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនឯកជនមួយនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយមានផែនការបញ្ជាទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា ប្រមាណពី ២ ០០០តោន ទៅ ៣ ០០០ តោនក្នុងមួយឆ្នាំ សម្រាប់យកមកកែច្នៃតាមស្តង់ដារជប៉ុនសម្រាប់នាំចេញទៅប្រទេសជប៉ុនជាជំហានដំបូង ដោយផ្តល់តម្លៃទិញខ្ពស់ជាងតម្លៃដែលកសិករលក់ទៅឱ្យប្រទេសជិតខាងនាពេលកន្លងមក។



















