នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន អញ្ជើញជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាទិញលក់ប៉េងប៉ោះឈើរី រវាងសហគមន៍កសិកម្មរតនក្រចាប់មានជ័យ និង គម្រោង LOCAL PROUD (អិលភី) កម្មវិធិប្រារព្ធនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន។
ឯកឧត្តម គី ច័ន្ទរំដួល បានគូសបញ្ជាក់ថា គម្រោង LOCAL PROUD (អិលភី) ទទួលទិញប៉េងប៉ោះឈើរី ពីសហគមន៍កសិកម្មរតនក្រចាប់មានជ័យក្នុងខេត្តប៉ៃលិន ដោយចុះកិច្ចសន្យាទិញប៉េងប៉ោះឈើរី ក្នុងជំហ៊ានដំបូង ចំនួន ២៥ ០០០ គីឡូក្រាម រយៈពេល៦ខែ និងកំពុងសិក្សាទីផ្សារបន្ថែម ដើម្បីជួយគាំទ្រ ផលិតផលកសិកម្ម ដែលដាំដុះដោយកសិករខ្មែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងទៀតថា បច្ចុប្បន្នគម្រោង LOCAL PROUD (អិលភី) កំពុងតែប្រមូលទិញផលិតផលកសិកម្ម មួយចំនួនដូចជា តាសក់ ប៉េងប៉ោះឆឺរី ល្ហុង ចេកណាំវ៉ា ត្រាវ ខ្នុល ខ្ទឹមបារាំង រំដេង រមៀត ខ្ជាយ ស្លឹកគ្រៃ ដើម្បីកែច្នៃនាំចេញទៅបរទេស៕



















