នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងនាយរងខណ្ឌជលផល លោក ងិន សុខ និងមន្ត្រីក្រោមឱវាទខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះស្រាវជ្រាវ ត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល (ពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រង និងអភិរក្សធនធានជលផល) នៅចំណុចទួលកំពង់គ្រោះ ស្ថិតនៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ។
ជាលទ្ធផលនៃប្រតិបត្តិការបង្រ្កាបនោះ បាន១ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ។ ឧបករណ៍ស្បៃមុងខុសច្បាប់ ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទរួមមាន ៖ លូស្បៃមុងចំនួន២៧មាត់ របាំងស្បៃមុងប្រវែង១៥៣០ម៉ែត្រ បង្គោលចម្រឹងឬស្សីចំនួន៤៥០ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់២០គីឡូក្រាមចូលទៅក្នុងដែនទឹកធម្មជាតិវិញ។
ទន្ទឹមនឹងនោះដែរ ក្រុមការងារពាក់ព័ន្ធទាំងអស់ នឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសដែលប្រើប្រាស់ដោយឧបករណ៍ខុសច្បាប់ក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែកក្នុងខេត្តព្រៃវែង រួមទាំងបន្តផ្សព្វផ្សាយដល់ប្រជានេសាទឱ្យបញ្ឈប់ការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ជាដើម៕



























