PNF TV
  • About
  • Advertise
  • Privacy & Policy
  • Contact
Tuesday, September 29, 2026
  • Login
Advertisement
  • ទំព័រដើម
  • សន្តិសុខ និងសង្គម
  • សេដ្ឋកិច្ច និងកសិកម្ម
  • សិល្បៈកម្សាន្ត
  • វប្បធម៌ និងទេសចរណ៍
  • ព័ត៌មានកីឡា
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខ និងសង្គម
  • សេដ្ឋកិច្ច និងកសិកម្ម
  • សិល្បៈកម្សាន្ត
  • វប្បធម៌ និងទេសចរណ៍
  • ព័ត៌មានកីឡា
No Result
View All Result
PNF TV
No Result
View All Result
Home សន្តិសុខ និងសង្គម

ទាហានទាំង ១៨រូប ដែលកំពុងស្ថិតនៅក្រោមការឃុំ គ្រងរបស់យោធាថៃ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

pnftvnews by pnftvnews
December 17, 2025
in សន្តិសុខ និងសង្គម
0
0
Share on FacebookShare on Twitter

នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ។

នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជា លើកទី៤នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំ គ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំពោះការចុះសួរសុខ ទុក្ខលើកទី៤ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះបានបញ្ជាក់ថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ លោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹង គ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី៤ តាមរយៈការ សម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បន្តត្រួតពិនិត្យ និងតាមដានសុខុមាលភាព សុវត្ថិភាព និងលក្ខខណ្ឌរស់នៅរបស់នាយទាហាន ទាំង ១៨រូប ដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិ នៃកាកបាទ ក្រហម (ICRC) ជួយជំរុញឱ្យយោធាថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែន អធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។

ឯកឧត្តមឧត្ដមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ជូនប្រធានប្រតិភូគណៈកម្មការអន្តរជាតិ នៃកាកបាទក្រហមថា កងយោធពលខេមរភូមិន្ទ បានគោរពយ៉ាងម៉ឺងមាត់ ស្មោះត្រង់ និងដោយសុឆ្ឆន្ទះ ពិតប្រាកដនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។

ក្រសួងការពារជាតិ បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនូវគ្រប់យន្តការដោះស្រាយ ទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មក វិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុង កាលៈទេសៈណាក៏ដោយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាប ជាព័ត៌មាន៕

pnftvnews

pnftvnews

Next Post
រដ្ឋបាលរាជធានីភ្នំពេញ៖ ហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ៖ ហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Connect with us

  • 24k Followers
  • Trending
  • Comments
  • Latest
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលថៃបានយកគ្រឿងចក្រមកឈូសឆាយ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលថៃបានយកគ្រឿងចក្រមកឈូសឆាយ

October 11, 2025
លទ្ធផលប្រជុំកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។

គ្រឿងក្នុងជ្រូកចម្រុះ (ពោះវៀន បេះដូង ខួរ ក្រពះ…) ចំនួន ៤៨កេស ស្មើនឹង ១៩២០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញឃាត់បាន

គ្រឿងក្នុងជ្រូកចម្រុះ (ពោះវៀន បេះដូង ខួរ ក្រពះ…) ចំនួន ៤៨កេស ស្មើនឹង ១៩២០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញឃាត់បាន

December 22, 2025
ពលរដ្ឋគ្រប់គ្នាគួរយល់ដឹង!

ពលរដ្ឋគ្រប់គ្នាគួរយល់ដឹង!

February 26, 2026

Super Bowl 2017:Here’s How Many People Watched the Super Bowl

0

Arsenal and Sutton communities teams deepen bonds

0

Lance Armstrong Is Facing a $100 Million Lawsuit From the U.S. Government

0

McLaren’s F1 reboot needs to be successful for the sake of the sport

0
កូនត្រី និងកូនក្តាមសេះ ប្រមាណ៦ម៉ឺនក្បាល បានលែងចូលក្នុងដែនសមុទ្រខេត្តព្រះសីហនុ ដើម្បីបង្កើនធនធានជលផលសមុទ្រ

កូនត្រី និងកូនក្តាមសេះ ប្រមាណ៦ម៉ឺនក្បាល បានលែងចូលក្នុងដែនសមុទ្រខេត្តព្រះសីហនុ ដើម្បីបង្កើនធនធានជលផលសមុទ្រ

September 23, 2026
ក្រុមហ៊ុនចំនួនប្រាំមួយបានបង្ហាញពីតម្រូវការគ្រាប់ស្វាយចន្ទីឆៅសរុបចំនួន ១៤៤ ,០០០ តោនពីកសិករ

ក្រុមហ៊ុនចំនួនប្រាំមួយបានបង្ហាញពីតម្រូវការគ្រាប់ស្វាយចន្ទីឆៅសរុបចំនួន ១៤៤ ,០០០ តោនពីកសិករ

September 16, 2026
ជប៉ុនដាក់ទុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនឯកជនមួយនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង គ្រោងបញ្ជាទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា ប្រមាណពី​ ២ ០០០​តោន ទៅ ៣ ០០០ ​តោនក្នុងមួយឆ្នាំសម្រាប់នាំចេញទៅប្រទេស

ជប៉ុនដាក់ទុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនឯកជនមួយនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង គ្រោងបញ្ជាទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា ប្រមាណពី​ ២ ០០០​តោន ទៅ ៣ ០០០ ​តោនក្នុងមួយឆ្នាំសម្រាប់នាំចេញទៅប្រទេស

September 10, 2026
ក្រសួងវប្បធម៌ ឲ្យបញ្ឈប់ការលក់អាវយឺតមានពាក្យ «ធ្វើល្អបានអាចម៍», «ចាញ់ជាព្រះ ឈ្នះជាអញ», «ជេរអញ អញជេរវិញ»

ក្រសួងវប្បធម៌ ឲ្យបញ្ឈប់ការលក់អាវយឺតមានពាក្យ «ធ្វើល្អបានអាចម៍», «ចាញ់ជាព្រះ ឈ្នះជាអញ», «ជេរអញ អញជេរវិញ»

August 29, 2026

Recommended

PNF TV © All rights reserved.

Navigate Site

  • About
  • Advertise
  • Privacy & Policy
  • Contact

បណ្ដាញសង្គមជាច្រើនទៀត

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខ និងសង្គម
  • សេដ្ឋកិច្ច និងកសិកម្ម
  • សិល្បៈកម្សាន្ត
  • វប្បធម៌ និងទេសចរណ៍
  • ព័ត៌មានកីឡា

PNF TV © All rights reserved.