Latest Post

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។ នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីវឌ្ឍនភាព និងលទ្ធផលសម្រេចបានក្នុងការអនុវត្តគោលនយោបាយអាទិភាពទី៥...

សម្តេចមហាបរធិបតីហ៊ុនមាណែត ឡើកទឹកចិត្តឲ្យមានការផលិតជីនៅក្នុងស្រុកឲ្យបានច្រើន

សម្តេចមហាបរធិបតីហ៊ុនមាណែត ឡើកទឹកចិត្តឲ្យមានការផលិតជីនៅក្នុងស្រុកឲ្យបានច្រើន ដើម្បីធនាបាននូវការផ្គត់ផ្គង់នៅក្នុងស្រុក ជាជាងពឹងផ្អែកលើការនាំចូលពីប្រទេសក្រៅ ព្រោះថា នៅពេលដែលគេចង់ធ្វើបានយើងគេគ្រាន់តែក្រឡុកតម្លៃ គឺអាចធ្វើឲ្យយើងជួបបញ្ហាជាក់ជាមិនខាន។ សម្តេចបានលើកទឹកចិត្តដល់អ្នកវិនយោគគិតគូរអំពីការបង្កើតរោងចក្រផលិតជីនៅក្នុងស្រុក តាមរយះការសហការជួយមួយអ្នកដែលមានបទពោធន៍ស្រាប់លើវិស័យការផលិតជី។ ការដែលយើងមានរោងចក្រផលិតជីក្នុងស្រុកឲ្យបានកាន់តែច្រើន គឺធានាបាននូវនិរន្តភាពការផ្គត់ផ្គង់ក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតកំលាំងពលកម្មការងារជូនពលរដ្ឋនៅក្នុងស្រុក និងរក្សាបាននូវចរន្តសេដ្ឋកិច្ចរឹងមាំ។ តែទោះជាយ៉ាងណាក្តី បើតាមរបាយការណ៍ពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ចេញនូវ ទុនិន្ន័យ ផលសេដ្ឋកិច្ចពីការនាំចូលជី ថ្នាំកសិកម្ម ចូលមកក្នុងប្រទេសកម្ពុជា...

កម្ពុជា និងជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការកសិ-ចំណីអាហារ តាមរយៈព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្ម

ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ — សមាគមស្វាយចន្ទីកម្ពុជា (សសក) ដោយមានការសម្របសម្រួលជាមួយអង្គការសហប្រតិបត្តិការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានរៀបចំព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្មមួយ ដែលនាំយកក្រុមហ៊ុនកែច្នៃស្វាយចន្ទីកម្ពុជាចំនួន ៩ និងក្រុមហ៊ុនជប៉ុនចំនួន ១៤ មកជួបគ្នា ដើម្បីស្វែងរកឱកាសវិនិយោគ និងភាពជាដៃគូក្នុងវិស័យកសិ-កែច្នៃចំណីអាហារដែលកំពុងរីកចម្រើនរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយអង្គការ JETRO, ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងគោលបំណងពង្រឹងភាពជាដៃគូធុរកិច្ចរវាងផលិតករកសិកម្មកម្ពុជា និងក្រុមហ៊ុនគ្រឿងចក្រ ក៏ដូចជាក្រុមហ៊ុនកសិ-ចំណីអាហាររបស់ជប៉ុន។ លោក អួន...

ការដុតសំរាមនៅទីលានចាក់សំរាម ជាបទល្មើសដែលត្រូវប្រឈមមុខនឹងច្បាប់

ការដុតសំរាមនៅទីលានចាក់សំរាម មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែអាចត្រូវបានចាត់ទុកថាជាបទល្មើសធ្ងន់ធ្ងរផងដែរ តាមច្បាប់។ មនុស្សខ្លះអាចគិតថា ការដុតសំរាមជាវិធីលឿនក្នុងការកាត់បន្ថយបរិមាណសំរាម ឬយកលោហៈមានតម្លៃចេញ ប៉ុន្តែសកម្មភាពនេះអាចនាំមកនូវទោសទណ្ឌផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ។ ១. បទល្មើសដុតបំផ្លាញទ្រព្យសម្បត្តិ ចេតនាបញ្ឆេះភ្លើងនៅទីតាំងចាក់សំរាម អាចត្រូវបានចាត់ទុកជាបទល្មើសដុតបំផ្លាញ (arson)។ បទល្មើសនេះមានន័យថា ចេតនាបង្កអគ្គិភ័យ ដែលអាចបំផ្លាញទ្រព្យសម្បត្តិ គំរាមកំហែងដល់ជីវិតមនុស្ស ឬប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។ ទោះបីជាមិនមានបំណងបង្កគ្រោះថ្នាក់ក៏ដោយ...

នៅថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៦នេះ​ អង្គភាពCMAC សូមស្វាគមន៍សមាជិកថ្មីដែលជាប្រភេទគ្រឿងចក្រកម្ទេចមីនថ្មីទំនេីប​ ដែលទើបបានមកដល់ព្រះរាជាណាចក្រកម្ពុជា​ ដេីម្បីចូលរួមកម្ទេចសំណល់យុទ្ធភណ្ឌសង្គ្រាម។

នៅថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៦នេះ​ អង្គភាពCMAC សូមស្វាគមន៍សមាជិកថ្មីដែលជាប្រភេទគ្រឿងចក្រកម្ទេចមីនថ្មីទំនេីប​ ដែលទើបបានមកដល់ព្រះរាជាណាចក្រកម្ពុជា​ ដេីម្បីចូលរួមកម្ទេចសំណល់យុទ្ធភណ្ឌសង្គ្រាម។ នេះជាសម្ភារបច្ចេកទេសដេីម្បីពង្រឹងសន្តិភាពមនុស្សជាតិពិតៗ។ គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ប្រភេទKOMATSUនេះ​ មានទម្ងន់ជាង៤០តោន​ ត្រូវបានប្រេីប្រាស់និងអភិវឌ្ឍន៍បច្ចេកទេសនៅកម្ពុជារវាងអង្គភាពCMACនិងក្រុមហ៊ុនKOMATSUនៅចុងទសវត្សឆ្នាំ១៩៩៨​ និងបានដាក់ឱ្យដំណេីការក្នុងអង្គភាពCMAC តាំងពីកំឡុងឆ្នាំ២០០៥មកម្លេះ។ សូមអរគុណជាថ្មីចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់នេះ​ជូនរាជរដ្ឋាភិបាលកម្ពុជា​ ដេីម្បីគាំទ្រអង្គភាពCMAC ក្នុងការពន្លឿនល្បឿនការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌នៅកម្ពុជា​ ជាពិសេសសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន​ ប្រយោជន៍ផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរវិលត្រឡប់ទៅភូមិឋាននិងប្រេីប្រាស់ដីធ្លីក្នុងការកសាងជីវភាពជាថ្មីឡេីងវិញ​ ប្រកបដោយសុខសុវត្ថិភាពនិងកសាងជីវិតដោយសន្តិភាព។

Page 11 of 38 1 10 11 12 38

Most Popular

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.