☀️ តិចនិកថែទាំ “ស្វាយចន្ទី” កុំឱ្យរលាកផ្កានិងជ្រុះក្ដឹប ពេលមេឃក្ដៅខ្លាំង
មេឃក្ដៅហែងខ្លាំងបែបនេះ ចន្ទីងាយនឹង“ស្រ្តេស” (Stress) ធ្វើឱ្យខ្លោចផ្កានិងជ្រុះក្តឹប។ ប៉ុន្តែបើចន្ទីបានដាក់ជីគល់គ្រប់គ្រាន់សូមសាកល្បងវិធីនេះ៖
១. ផ្ដល់ទឹក និងរក្សាសំណើមគល់
- ពេលស្រោចទឹក៖គួរស្រោចនៅ ពេលព្រឹកព្រលឹម ឬ ពេលរសៀលម៉ោង ៣.០០ ប៉ុន្តែត្រូវវិភាគ ចំណេញនិងចំណាយផង។
- គ្របគល់៖យកចំបើង ស្លឹកឈើឬស្មៅស្ងួតមកគ្របជុំវិញគល់ ដើម្បីកុំឱ្យកម្តៅថ្ងៃជញ្ជក់ទឹកចេញពីដីអស់។
២. ប្រើជីបំប៉នជួយឱ្យចន្ទី “ស៊ាំ” នឹងកម្ដៅ
ពេលមេឃក្ដៅ ចន្ទីត្រូវការជំនួយបន្ថែម (បាញ់តាមស្លឹក)៖
- ជីអាមីណូ (Amino): ជួយឱ្យដើមរឹងមាំធន់នឹងកម្ដៅថ្ងៃ។
- កាល់ស្យូម-បូរ៉ូន (Calcium-Boron): ជួយឱ្យទងផ្កាស្វិតស្អិតក្ដឹបល្អ មិនងាយជ្រុះ។
- សារាយសមុទ្រ (Seaweed): ជួយឱ្យដើមស្រស់ថ្លាមិនស្រពោនពេលត្រូវថ្ងៃក្ដៅ។
៣. ប្រយ័ត្នសត្វល្អិត (ទ្រីប និង ចៃស)
មេឃក្ដៅស្ងួតសត្វល្អិតចង្រៃចូលចិត្តណាស់!
- ការជ្រើសរើសថ្នាំ៖ត្រូវប្រើប្រភេទថ្នាំ SC, SL, WP, WG, WDG, DF
- ពេលបាញ់ថ្នាំ៖គួរព្រីតបាញ់នៅ ពេលល្ងាច (ជិតអស់ថ្ងៃ) ដើម្បីកុំឱ្យប៉ះពាល់ផ្កានិងកុំឱ្យងាប់សត្វឃ្មុំដែលមកជួយបង្កាត់លម្អងផ្កា។
⚠️ បម្រាមដាច់ខាត (ហាមធ្វើ!)
កុំបាញ់ថ្នាំឬជី នៅចន្លោះម៉ោង១០.៣០ ព្រឹកដល់ ម៉ោង៣ រសៀល!
ព្រោះកម្ដៅថ្ងៃបូករួមនឹងជាតិថ្នាំនឹងធ្វើឱ្យផ្កា និងក្ដឹបចន្ទីរបស់បងប្អូន“ឆេះខ្លោច”ភ្លាមៗ។
មិនគួរប្រើថ្នាំបំប៉នច្រើនពេកទេ ក្នុងខណៈសីតុណ្ហភាពក្តៅខ្លាំង ប្រើតែថ្នាំកម្ចាត់សត្វល្អិតណែរនាំខាងលើជាការស្រេច!


















